ព័ត៌មានជាតិ
កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករ នឹងបន្តជុំទី ៤ ខណៈមិនទាន់ព្រមព្រៀងគ្នា
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅវេលាម៉ោង ២:៣០នាទីរសៀល នៅសាល B ទីស្តីការក្រសួងការងារ។

ប្រជុំនៅរសៀលថ្ងៃស្អែកនេះគឺជាកិច្ចប្រជុំលើកទី ៤ ខណៈកិច្ចប្រជុំលើកទី ៣ កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានគណនាឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ គឺ ១៩៧,៨៦ ដុល្លារអាមេរិក ខណៈភាគីនិយោជកបានតម្លើងតួលេខពី ១៩៤ ដល់ ១៩៦ដុល្លារ និងភាគីកម្មករនិយោជិតបានបន្ថយតួលេខពី ២១៥ មកនៅត្រឹមតែ ២១៣ ដុល្លារ។
លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ភាគីនីមួយៗបានឯកភាពគ្នានឹងបន្តកិច្ចប្រជុំនៅថ្ងៃទី ១៣ កញ្ញា និងថ្ងៃទី២១ កញ្ញា ដែលជាកិច្ចប្រជុំចុងក្រោយ។

លោកបានបន្តថា ប្រជុំថ្ងៃទី១៣ កញ្ញានេះ ភាគីរាជរដ្ឋាភិបាលនឹងមានសំណូមពរផ្សេងៗពីភាគីនិយោជកនិងភាគីតំណាងកម្មករនិយោជិត ហើយបើក្នុងករណីភាគីទាំង ៣ មានការឯកភាពគ្នានូវតួលេខរួមគ្នាមួយនោះនឹងបញ្ចប់តែម្តង។ ប៉ុន្តែបើមិនព្រមព្រៀងគ្នាទេ នឹងត្រូវបន្តទៅថ្ងៃទី២១កញ្ញា ដែលមានការចូលរួមពីលោកបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា ហើយនឹងសួរភាគីទាំង៣សម្រេចយកតួលេខរួមគ្នា បើមិនមានការឯកភាពទេត្រូវធ្វើការបោះឆ្នោត ដើម្បីជ្រើសរើសយកតួលេខមួយដាក់ជូនប្រមុខរដ្ឋាភិបាលជាអ្នកសម្រេច។
គួរបញ្ជាក់ថាសម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ទទួលបាន១៩៤ដុល្លារក្នុង១ខែដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


