ព័ត៌មានជាតិ
សិស្សវិទ្យាល័យហ៊ុន សែន កំពង់ចករាំបទប្រពៃណីអមដោយសម្លៀកបំពាក់យ៉ាងស្រស់ស្អាត
(ខេត្តស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន ស.ស.យ.ក.ខេត្ត តំណាងឯកឧត្ដម ឌី វិជ្ជា ប្រធានស.ស.យ.ក.ខេត្ត បានសម្តែងការនូវកោតសរសើរចំពោះរដ្ឋបាលស្រុករំដួល ចៅអធិការវត្តលក្ខរាជា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដែលមានគំនិតស្រឡាញ់ និងស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែររាំកម្សាន ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២។

លោក តូច ប៉ូលីវ៉ា បានលើកឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក ដែលបានមករាំលេងជាចង្វាក់ រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ដោយស្លៀកសម្លៀកបំពាក់ជាប្រពៃណីខ្មែរ បែបបុរាណ មានហូល ផាមួង នៅក្នុងបរិវេណ វត្តលក្ខរាជា ស្ថិតនៅក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំឱ្យប្អូនៗ សិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង កសាងសមត្ថភាព ប្រកបដោយគុណភាព ដើម្បីរួមចំណែកជួយអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


