ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកំពង់ធំ កំពុងទទួលការជួយទប់ទឹកហូរច្រោះផ្លូវ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធ កំពុងច្រកបេខ្សាច់ទប់ស្កាត់ការហូរច្រោះកំណត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ជូ កុល្លា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បញ្ជាក់ថា ការច្រកបេខ្សាច់ដើម្បីទប់ដីនេះ ដោយសារបរិមាណធាទឹកភ្លៀងនៅតែបន្តហូរខ្លាំង ដែលអាចធ្វើឱ្យផ្លូវនេះរងនូវសភាពខូចខាត ដែលពិបាកនឹងជួសជុសឡើងវិញ ចំណាយថវិកាជាតិច្រើន និងអាចធ្វើដំណើរនៅពេលទឹកស្រកទៅវិញ។

កំណាត់ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ បានចាប់ផ្តើមលិចដោយសារធារទឹកភ្លៀង រួមជាមួយប្រភពទឹក ស្ទឹងស្ទោង និងទឹកដែលហូរចេញពីទំនប់អាងស្ទាក់ទឹក ៣០ កញ្ញាផងដែរ។ ក្នុងករណីទឹកនៅផ្នែកខាងលើ ទំនប់អាងស្ទាក់ទឹក៣០ កញ្ញា នៅតែបន្តជន់ឡើង, ទឹកស្ទឹងស្ទោងបន្តជន់ខ្លាំង នោះទឹកនឹងអាចនៅតែបន្តលិចផ្លូវផងដែរ។

លោក ជូ កុល្លា បន្តថា កំណាត់ផ្លូវជាតិលិចទាំងស្រុងនៅចន្លោះគីឡូម៉ែត្រលេខ២២០ ដល់លេខ២២៤ ជម្រៅ ០,២០ ម៉ែត្រ ដល់់ ០,៤០ ម៉ែត្រ បច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត វាយតម្លៃថា នៅចន្លោះគីឡូម៉ែត្រលេខ ២២២ ដល់លេខ២២៤ អាចរងផលប៉ះពាល់ខ្លាំង ដែលតម្រូវមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជួយគ្នាទប់បេខ្សាច់ ទប់ស្កាត់ការហូរច្រុះនៅផ្នែកខាងក្រោម។

ក្រៅពីផ្លូវជាតិលេខ ៦ មន្ទីរសាធារណការក៏បានផ្អាកផ្លូវពីរខ្សែផ្សេងទៀត គឺ៖ ផ្លូវខេត្តលេខ២៦៤D ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង និងផ្លូវខេត្តលេខ២៦៤G ស្ថិតនៅក្នុងភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ធំ ស្ថានីយ៍វាស់កំពស់ទឹក នៅខេត្តកំពង់ធំ មានប្រាំស្ថានីយ៍ គឺ នៅស្ថានីយ៍ កំពង់ធំ នៅថ្ងៃទី២៧ ខែកញ្ញា មានកម្ពស់ទឹកជន់ឡើង ០,០២ម៉ែត្រ, កម្ពស់ទឹកថ្ងៃនេះ ១៣,៦៤ ម៉ែត្រ លើសកំពស់ប្រុងប្រយ័ត្ន០,១៤ ម៉ែត្រ, នៅស្ថានីយ៍ សណ្តាន់ ទឹកឡើង ០,០៦ ម៉ែត្រ កម្ពស់ទឹក ១៩,៤៤ ម៉ែត្រ លើសកំពស់ប្រុងប្រយ័ត្ន ០,៩៤ ម៉ែត្រ, ស្ថានីយ៍ អាងទឹកស្ទឹងជីនិត (១មករា) ទឹកនឹង មានកម្ពស់ទឹក ២,៩២ ម៉ែត្រ ទឹកនៅលើក្បាលបង្ហៀរ 0,៤៦ ម៉ែត្រ, ស្ថានីយ៍កំពង់ចិន (ទីរួមស្រុកស្ទោង) ទឹកនឹង មានកម្ពស់ ៥,៨០ម៉ែត្រ, ស្ថានីយ៍អាងទឹក ៣០ កញ្ញា ទឹកស្រកចុះ ០,១០ម៉ែត្រ កម្ពស់ទឹក ១៨,៧០ ម៉ែត្រ កម្ពស់ទឹកហូរតាមសំណង់ទ្វារទឹកធំមាន ៤,១៥ ម៉ែត្រ ទឹកហូរលើក្បាលបង្ហៀរ 0,៤០ ម៉ែត្រ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


