ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដោយបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្រុមការងារនេះមានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដារខណ្ឌទាំង៩ផងដែរ។

ក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានតួនាទី ភារកិច្ចដូចខាងក្រោម៖
_ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្នសិនចំពោះទីតាំង ដែលមានលិខិតអនុញ្ញាត ឬ ពុំមានលិខិតអនុញ្ញាត ឬ ទីតាំងដែលមិនមានលក្ខណៈសមស្រប តាមលក្ខខណ្ឌដែលក្រុមការងារបានកំណត់។

– ណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយ អនុប្បទាន ដែលមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយពុំទាន់មានលិខិត អនុញ្ញាតទីតាំងពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទសុំលិខិតអនុញ្ញាតទីតាំង ដើម្បីក្រុមការងារចុះពិនិត្យមុននឹងផ្ដល់លិខិតអនុញ្ញាតទីតាំងជូន។

– ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដែលទទួលទិញ-លក់ ឬ ទទួលបញ្ចាំទ្រព្យសម្បត្តិទាំងឡាយ ដែលបានមកពីបទល្មើសផ្សេងៗ ឬ ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ។ ក្នុងករណី ទីតាំងពុំមានច្បាប់អនុញ្ញាត ត្រូវធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម រឹបអូស និងដកហូតសម្ភារៈ ដែលពាក់ព័ន្ធនឹងការទទួលបញ្ចាំជាបន្ទាន់។ ករណីធ្ងន់ធ្ងរ ត្រូវកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ – អនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់។

– ក្រុមការងារ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន – អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន
– ក្រុមការងារ មានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារក្នុងករណីចាំបាច់
– ក្រុមការងារ អាចធ្វើការកែសម្រួលសមាសភាព ឬ តួនាទី ភារកិច្ចក្នុងករណីចាំបាច់៕
ដោយ ៖ ស្រីរ័ត្ន







-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


