ព័ត៌មានជាតិ
មន្ត្រីពន្ធដារ ៖ អ្នកជាប់ពន្ធ អាចប្តឹងតវ៉ាករណីខ្លួនយល់ថា ការតម្រូវឲ្យបង់ពន្ធមិនសមស្របតាមច្បាប់សារពើពន្ធ
ប្រជាពលរដ្ឋ និងអ្នកជាប់កាតព្វកិច្ចបង់ពន្ធលើសារពើពន្ធ មានសិទ្ធិប្តឹងតវ៉ាទាមទាររកយុត្តិធម៌ ក្នុងករណីប្រសិនបើខ្លួនយល់ថា តម្រូវឲ្យបង់ពន្ធមិនសមស្របត្រឹមត្រូវតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ក្រុមន្រ្តី នៃអគ្គនាយកដ្ឋានពន្ធដារ។

លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហការប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ ពន្យល់ថា ប្រជាពលរដ្ឋ ឬអ្នកជាប់ពន្ធទាំងឡាយ ដែលមិនពេញចិត្តនឹងការកំណត់ពន្ធ ឬវិធានការផ្សេងរបស់មន្រ្តីពន្ធដារ គឺពួកគាត់ដាក់ពាក្យបណ្តឹងតវ៉ាដោះស្រាយបាន នៅតាមសាខាពន្ធដារ ឬតាមប្រព័ន្ធអនឡាញ ប្រសិនបើខ្លួនយល់ថា មិនត្រឹមត្រូវ ឬអយុត្តិធម៌ ចំពោះកាតព្វកិច្ចបង់ពន្ធណាមួយនោះ។

ក្នុងសិក្ខាសាលា ស្តីពី ពន្ធលើប្រាក់បៀវត្ស ការដោះស្រាយបណ្ដឹងតវ៉ាពន្ធដារ និងការអនុវត្តកិច្ចព្រមព្រៀង ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល លោក សេង ជាសិទ្ធ ថ្លែងបញ្ជាក់ថា អ្នកជាប់កាតព្វកិច្ចបង់ពន្ធ ត្រូវច្បាប់តម្រូវឲ្យលក្ខខណ្ឌដោយទុកពេលឲ្យ ៣០ថ្ងៃសម្រាប់ទាមទារ តែមិនអាចដាក់ពាក្យបណ្តឹងតវ៉ាជាសមូហភាពឡើយ លើកលែងតែអ្នកតវ៉ាត្រូវបានកំណត់ដោយពន្ធដាររួម។

មន្រ្តីអគ្គនាយកដ្ឋានពន្ធដារ អះអាងថា ពាក្យបណ្តឹងត្រូវចុះហត្ថលេខលើពាក្យតវ៉ា ដោយអ្នកតវ៉ាផ្ទាល់ ឬតំណាងស្របច្បាប់ ដោយមានជាលាយលាក់ជាអក្សរ ខ្លឹមសារ និងព័ត៌មានគ្រប់ជ្រុងជ្រាយ។ ចំពោះនីតិវិធីដោះស្រាយបណ្តឹងតវ៉ារបស់ពន្ធដារ គឺចុះបញ្ជី និងគ្រប់គ្រងបណ្តឹងតវ៉ា ពិនិត្យរបាយការណ៍បំភ្លឺដែលធ្វើឡើងដោយអង្គភាពពាក់ព័ន្ធ និងអង្គភាពប្រមូលពន្ធ អង្កេតដើមហេតុនៃបណ្តឹង ការសម្រេចលើបណ្តឹងតវ៉ា និងជូនដំណឹងពីសេចក្តីសម្រេចដោះស្រាយបណ្តឹង។

ដោយសារតែចង់បានមតិយោបល់របស់អ្នកជាប់ពន្ធ ទើបអគ្គនាយកដ្ឋានពន្ធដារចុះបញ្ច្រោបចំណេះដឹងផ្នែកច្បាប់ពន្ធដារទាំងនេះ ដោយមន្រ្តីពន្ធដារ រំពឹងថា ផ្តល់អត្តប្រយោជន៍ដល់អ្នកជាប់ពន្ធ បង្កើនការគៀងគរថវិកាចំណូលពន្ធដារជូនរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍប្រទេសជាតិ។ ម្យ៉ាងទៀត ដើម្បីធានាបានភាពច្បាស់លាស់ និងភាពគ្រប់ជ្រុងជ្រាយសំដៅធ្វើយ៉ាងណាទប់ស្កាត់ការគេចវេសមិនបង់ពន្ធ ដោយអនុលោកតាមច្បាប់សារពើពន្ធ។

ដោយឡែកលោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្តកោះកុង ទទួលស្គាល់ពីសារៈសំខាន់ នៃការធ្វើបទបង្ហាញនីតិវិធីច្បាប់ពន្ធដារដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដើម្បីជាពុទ្ធិថ្មីបន្ថែមយកទៅអនុវត្តប្រកដោយប្រសិទ្ធិភាព។

លោកស្រីជឿថា ខ្លឹមសារនៃច្បាប់នីមួយៗផ្តល់សារៈប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ មន្រ្តីរាជការ អាជីវករ និងពាណិជ្ជ ករ អាចទទួលយកទៅអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋ។ តាមរបាយាការណ៍លទ្ធផលប្រមូលពន្ធដារខេត្តកោះកុង បង្ហាញថា ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២២ ខេត្តទទួលបានចំណូល ១២,៧៧៨លានរៀល។ ដោយឡែកនៅឆ្នាំ ២០២១ទទួលចំណូលប្រាក់ពន្ធ ១៣, ៨៦១លានរៀល។

លោកស្រីអភិបាលស្តីទីខេត្តកោះកុង ស្នើឲ្យមានភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ហើយបន្តពង្រឹងកិច្ចសហការជាមួយសាខាពន្ធដារខេត្តកោះកុង ដើម្បីជួយជំរុញម្ចាស់ សហគ្រាស ដែលប្រកបអាជីវកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួន ទៅចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ច បង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងការទទួលរងនូវទោសទ័ណ្ឌ ដែលមានចែងក្នុងច្បាប់ ស្តីពីសារពើពន្ធ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


