Connect with us

ព័ត៌មានជាតិ

មន្រ្តីបង្រ្កាបទីតាំងលក់សាច់សត្វព្រៃផ្សារសាមគ្គីស្ទឹងត្រែង ខណៈពលរដ្ឋទម្លាយថា​នៅមានច្រើន​កន្លែងទៀត

បានផុស

នៅ

ស្ទឹងត្រែង៖ កម្លាំងឧទ្យានុរៈនៃការិយាល័យដែនជំរកសត្វព្រៃបានចុះបង្ក្រាបទីតាំងលក់សត្វសាច់ព្រៃ​នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ដកហូតបានសាច់សត្វព្រៃមួយចំនួន និងវត្ថុតាងបម្រើឲ្យបទល្មើសមួយចំនួន។ ការចុះបង្ក្រាបសាច់សត្វព្រៃខាងលើបានធ្វើឡើង នៅព្រឹកថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០២២ នៅចំណុចខាងជើង​ផ្សារសាមគ្គីខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំង អែនឌី មន្ត្រីឧទ្យានុរៈការិយាល័យដែនជំរកសត្វព្រៃបានបញ្ជាក់ថា ពេលដែលកម្លាំងសមត្ថកិច្ច​ចុះបង្ក្រាបនោះ ជនសង្ស័យដែលជាអ្នកលក់សាច់សត្វព្រៃបានរត់គេចបាត់អស់បន្សល់ទុកតែសាច់សាច់ជ្រូកព្រៃចំនួន ៧ គីឡូសាច់ឈ្លូសមួយគីឡូកន្លះ សាច់ងៀតព្រើសចំនួន ២គីឡូជ្រុញចំនួន ១ កាំបិតតាំងតោចំនួន ១ កូនកាំបិតមួយ​ជញ្ជីងមួយ។

លោកឧទ្យានុរៈបានបន្តឲ្យដឹងទៀតថា ក្រោយការបង្ក្រាបសាច់សត្វព្រៃ ដែលដកហូតបានពីក្រុមឈ្មួញ កម្លាំងជំនាញបានធ្វើការដុតបំផ្លាញចោល។

មន្រ្តីបានបញ្ជាក់ថា កម្លាំងជំនាញបានធ្វើសកម្មភាពចុះបង្រ្កាបជាញឹកញាប់ នៅផ្សារសាមគ្គីស្ទឹងត្រែងនេះ។ ពលរដ្ឋ ខ្សឹបប្រាប់ថា ចំពោះសត្វព្រៃរស់ដែលត្រូវបានឈ្មួញជួញដូរនៅក្នុងខេត្តស្ទឹងត្រែងមានជាច្រើនកន្លែង ត្រូវបានក្រុមឈ្មួញ​ដឹកជញ្ជូនតាមរថយន្តស៊េរីទំនើបយកទៅកាន់ផ្សារគោលដៅប្រទេសជិតខាង។

ប្រជាពលរដ្ឋបាននិយាយទៀតថា ទីតាំងជួញដូរសត្វព្រៃរស់នោះមានចំនួន ៤ កន្លែងទី១ នៅចំណុចគីឡូ៣ ក្រោយកន្លែងរកស័ង្កសី និងដែកហាក់សេង ក្នុងភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង។ ទី២ ចំណុចជិតស្ពានតាឆាយ ក្នុងក្រុងស្ទឹងត្រែង។ ទី៣ ជិតបន្ទាយសឹករងខេត្តក្រោយផ្ទះយាយបូងស្ថិតក្នុងភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង និងទី៤ ផ្ទះតាឡូជិតសាលាវាលប្រាយក្រុងស្ទឹងត្រែង។

ពលរដ្ឋបានលើកឡើងថា ទីតាំងជួញដូរសត្វព្រៃខាងលើនេះ មានសកម្មភាពទិញចូលលក់ចេញរាប់ឆ្នាំមកហើយ មិនដែលឃើញសមត្ថកិច្ចជំនាញធ្វើការចុះបង្ក្រាបនោះទេ៕ អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២១ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម