Connect with us

ព័ត៌មានជាតិ

កូនដំរីព្រៃ រងរបួសដោយសារអន្ទាក់ រត់រកជំនួយពីមន្ត្រីឧទ្យានុរក្ស នៅមណ្ឌលគិរី

បានផុស

នៅ

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានប្រទះឃើញកូនសត្វដំរីព្រៃ ១ក្បាល រត់តាមបណ្តោយផ្លូវលំ មករកជំនួយសង្គ្រោះបន្ទាន់ ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាវេលាម៉ោង ៥ល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឹម វណ្ណៈ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ បានឲ្យដឹងថា កូនសត្វដំរីព្រៃ (ឈ្មោល) នោះ មានអាយុប្រហែល ៥ខែ ទំងន់ប្រហែល២០០គីឡូក្រាម។ មន្ត្រីឧទ្យានុរក្សបាននាំគ្នាស្ទាក់ព័ទ្ធចាប់ រួចបានពិនិត្យឃើញមាន ស្នាមរបួសនៅត្រង់ចំណុច ក ជើងមុខ ខាងស្តាំ។ ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យលើមុខរបួសដោយ យកចិត្តទុកដាក់ រួចធ្វើសេចក្តីសន្និដ្ឋានបានថា គឺរបួសដោយសារជាប់អន្ទាក់។ ចំពោះសុខភាពកូនសត្វដំរីឈ្មោលខាងលើ គឺនៅមានកម្លាំងមាំមួននៅឡើយ។

បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ កំពុងមើលថែរក្សានៅទីស្នាក់ការកណ្ដាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម