ព័ត៌មានជាតិ
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
បើតាមការសិក្សាស្រាវជ្រាវរួមរវាងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងក្រសួងបរិស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundation ជីវចម្រុះនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។

ការសិក្សារួមគ្នានេះ បានបង្ហាញថា នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ ក្នុងនោះក៏មានវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃជាដើម។
ការសិក្សាស្រាវជ្រាវជីវៈចម្រុះត្រូវបានធ្វើឡើង ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុង គោលបំណងដើម្បីប្រមូលទិន្នន័យព័ត៌មានស្តីពីជីវៈចម្រុះក្នុងតំបន់ ដែលការសិក្សានេះផ្តោតលើក្រុមចំនួន ៥ ដែលរួមមាន ប្រចៀវ អ័រគីដេ ឧរង្គសត្វ សត្វស្លាប និងការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ។
ការសិក្សាស្រាវជ្រាវសត្វប្រចៀវបានកត់ត្រានូវប្រភេទប្រចៀវជាច្រើន ដែលជាទិន្នន័យដ៏មានតម្លៃទាក់ទង នឹងវត្តមានប្រចៀវ នៅក្នុងតំបន់នេះ និងសារៈសំខាន់នៃតំបន់នេះសម្រាប់ការអភិរក្សសត្វប្រចៀវ។
ការសិក្សាប្រភេទឧរង្គសត្វ បានកត់ត្រា ៥១ ប្រភេទរួមមាន ថលជលិកសត្វ ២១ប្រភេទ ប្រភេទ (agamids) ៦ប្រភេទ តុកកែ ៤ប្រភេទ ប្រភេទ (skinks) ៥ ប្រភេទ ពស់ ១៤ប្រភេទ និងអណ្ដើក ១ប្រភេទ ហើយក្នុងការសិក្សា ស្រាវជ្រាវសត្វស្លាប បានកត់ត្រាប្រភេទសត្វស្លាបសរុបចំនួន ១៤២ ប្រភេទ មកពី៤៨គ្រួសារ។ ការសិក្សាអ័រគីដេ បានកត់ត្រាជាង ៥០ ប្រភេទ ពី ២៩ពួក។

ការសិក្សានេះក៏បានកត់ត្រាផងដែរនូវប្រភេទ រុក្ខជាតិចំនួន ៧ ប្រភេទបន្ថែមទៀតនៃគ្រួសារចំនួនប្រាំ រួមទាំងកំណត់ត្រាប្រភេទថ្មីចំនួនពីរសម្រាប់ប្រទេសកម្ពុជា ផងដែរ រួមមានប្រភេទកម្រ (Pycnospatha arietina) និង (aroid Amorphophallus tenuistylis)។
ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្ត បានកត់ត្រាសត្វព្រៃចំនួន ៤៤ ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ប្រភេទ និង សត្វស្លាប ១៥ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ ប្រភេទ ជាប្រភេទរងការ គំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ ប្រភេទជាប្រភេទជិតផុតពូជ និង ៨ ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់។
ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ជុំលទ្ធផលនៃរបាយការណ៍នេះ គឺបានសបញ្ជាក់ឱ្យឃើញការយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃជីវៈ ចម្រុះនៅតំបន់សំឡូត ដែលបង្ហាញពីតម្លៃនៃបេតិកភណ្ឌធម្មជាតិតែមួយគត់នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវ រួមគ្នារបស់យើងក្នុងការការពារ និងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។

លោក រដ្ឋមន្ត្រី បានអះអាងថា «យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងកត្តាផ្សេងៗទៀតដែលបំផ្លាញធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន»។
ជាមួយនឹងកិច្ចសហការដ៏ល្អពីដៃគូអភិរក្ស ក្រសួងនឹងពង្រឹង ការគ្រប់គ្រងការការពារ និងអភិរក្សធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈការ ធ្វើការរួមគ្នា អាចរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាបានទាំងធនធានធម្ម ជាតិ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ។
គួរជម្រាបថា តំបន់សំឡូត ជាជម្រកនៃពពួករុក្ខជាតិ និងសត្វព្រៃកម្រជាច្រើនប្រភេទ រួមទាំងប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជមួយចំនួនផងដែរ។ ព័ត៌មានដែលទទួលបានតាមរយៈការសិក្សានេះ ពិតជាមានសារ:សំខាន់យ៉ាងខ្លាំង ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តការគ្រប់គ្រង ដើម្បីប្រើប្រាស់ធនធានទាំងនេះប្រកបដោយនិរន្តរភាព ដោយធានាបាននូវអភិរក្សរយៈពេលយូរអង្វែងនៃធនធានទាំងអស់នោះ៕
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


