ព័ត៌មានជាតិ
សមត្ថកិច្ច បង្ក្រាបបានឈ្មួញស្តុកសត្វព្រៃខុសច្បាប់មួយកន្លែង នៅកណ្ដាលក្រុងសៀមរាប
កម្លាំងរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងស្តុកសត្វព្រៃមួយកន្លែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណទីតាំងលក់ផ្កា ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ដឹកនាំដោយលោកប៉ុក តារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ថា ឈ្មួញខាងលើបានលួចទទួលទិញសត្វព្រៃគ្រប់ប្រភេទ យកមកចែកចាយនៅក្នុងខេត្តសៀមរាប ទើបកម្លាំងជំនាញចុះមកបង្ក្រាប និងដករហូតសត្វព្រៃទាំងនោះយកទៅព្រលែងវិញ។

ជាមួយគ្នានេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះ ដកហូតបានសត្វ ក្អែកទឹកតូចរស់ចំនួន៦០ក្បាល និងមាន់ទឹករស់១ក្បាល ហើយសត្វទាំងនេះ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ។ ចំពោះម្ចាស់ទីតាំងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖ជុន កុសល



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


