ព័ត៌មានជាតិ
សត្វទន្សោងញីមួយក្បាលបាត់បង់ជីវិត បន្ទាប់ពីជាប់អន្ទាក់ព្រានព្រៃ ក្នុងដែនជម្រកសត្វព្រៃស្រែពក
សត្វទន្សោងញីមួយក្បាល បានបាត់បង់ជីវិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពីជាប់អន្ទាក់ព្រានព្រៃ បើទោះបីជាមន្ត្រីឧទ្យានុរក្សបានព្យាយាមជួយសង្គ្រោះក៏ដោយ ប៉ុន្តែដោយសាររងរបួសធ្ងន់ធ្ងរ និងការហូរឈាមច្រើនពេក បានធ្វើឲ្យសត្វទន្សោងមិនអាចរស់រានមានជីវិតបាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣៥ នាទី ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

តាមការបញ្ជាក់ពីមន្ត្រីឧទ្យានុរក្ស សត្វទន្សោងញីនេះត្រូវបានប្រទះឃើញជាប់អន្ទាក់ព្រានព្រៃ ដោយដាច់ជើងខាងស្តាំផ្នែកខាងក្រោយ មានសភាពហូរឈាមខ្លាំង និងខ្សោយខ្លាំង មិនអាចផ្លាស់ទីទៅកន្លែងផ្សេងបានឡើយ។ ភ្លាមៗនោះ ក្រុមការងារនៃដែនជម្រកសត្វព្រៃស្រែពក បានព្យាយាមស្វះស្វែងរកមធ្យោបាយដើម្បីដឹកសត្វទៅសង្គ្រោះឲ្យទាន់ពេលវេលា ប៉ុន្តែជាអកុសល សត្វទន្សោងនោះបានបាត់បង់ជីវិត មុនពេលក្រុមការងារយកមធ្យោបាយសង្គ្រោះទៅដល់។
ដើម្បីបញ្ចៀសការឆ្លងមេរោគទៅកាន់សត្វទន្សោង និងសត្វព្រៃផ្សេងៗទៀតដែលកំពុងរស់នៅក្នុងតំបន់ព្រៃ មន្ត្រីនៃដែនជម្រកបានសម្រេចដឹកសាកសពសត្វទន្សោងមកកប់នៅក្បែរស្នាក់ការបរិស្ថាន «ណាមរ៉ាម»។ មន្ត្រីបានអះអាងថា ការកប់សពនៅទីនោះ គឺដើម្បីរក្សាទុកសំណាកគ្រោងឆ្អឹង សម្រាប់ប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវអំពីជីវៈចម្រុះនៅពេលអនាគតផងដែរ។

យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិបានចែងថា ដោយជនណា ដាក់អន្ទាក់ ខ្នារ អង្គប់ បណ្តឹង លប់ បង្កៃ ឬដោយប្រមាញ់ដែលធ្វើឲ្យរបួសបំពុលសម្លាប់ឬប្រមូលពងនិងកូនសត្វព្រៃគ្រប់ប្រភេទ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី(១ដល់៥)ឆ្នាំ និងពិន័យជាប្រាក់ ចំនួន១០០.០០០.០០០រៀលទៅ៥០០.០០០.០០០រៀល ផងដែរ។
ក្នុងន័យនេះមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅតែបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋសហគមន៍ដែលរស់នៅក្បែរតំបន់ការពារធនធានធម្មជាតិនិងសាធារណជនទាំងអស់ សូមចូលរួមជួយថែរក្សាការពារសម្បត្តិធនធានធម្មជាតិនិងព្រៃឈើសត្វព្រៃ ដើម្បីជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ ជាងនេះទៅទៀត ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្ត នៅក្នុងដែនជម្រកព្រៃសហគមន៍ ដែលអាចជាចំណូល ដើម្បីសម្រួលទៅដល់ជីវភាពគ្រួសារ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៀតផង៕
ដោយ៖ រៀម សុខហេង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


