Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះបណ្ដែតប្រទីបត្រូវផ្អាក តែការប្រណាំងទូក សំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅនៅតែបន្តធ្វើ​

បានផុស

នៅ

ទឹកជំនន់​មិនទាន់​ស្រក​អស់ មិន​អំណោយផល ឆ្នាំនេះ​បណ្ដែត​ការ​តាំង​ប្រទីប​ត្រូវ​ផ្អាក តែ​ការ​ប្រណាំង​ទូក និង​សំពះ​ព្រះ​ខែ អកអំបុក និង​ការ​ដាក់​ស្តង់​ពិព័រណ៍​ទូទៅ ភូមិ ១ ផលិតផល ១ នៅតែ​បន្ត​ធ្វើ​ដដែល។ នេះ​បើ​តាម​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​ខាងលើ​មាន​ការ​ចូលរួម​ដោយ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ អភិបាលរង​ខេត្ត​ទាំង ១០ អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ស្ថាប័ន​ទាំង ៣ មាន​កម្លាំង​អាវុធហត្ថ ស្នងការ​នគរបាល​ខេត្ត កម្លាំង​យោធា មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់។

ក្នុង​កិច្ចប្រជុំ​នោះ លោក អ៊ុំ រាត្រី មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ ​ប្រណាំង​ទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក និង​មាន​ស្តង់​ពិព័រណ៍​ទូទៅ ភូមិ ១ ផលិតផល ១

បាន​លើក​ពេល​ទៅ ថ្ងៃ​ទី ២៩ និង ៣០ ខែ​តុលា ឆ្នាំ ២០២២ វិញ ជា​ពិធី​បុណ្យ​សំពះ​ព្រះ​ខែ អកអំបុក ធ្វើ​នៅ​តាម​ដងស្ទឹង​សិរីសោភ័ណ។

លុះ​នៅ​ថ្ងៃ​ទី ៤ និង ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ធ្វើការ​ប្រណាំង​ទូក និង​ការ​ដាក់​ស្តង់​ពិព័រណ៍​ទូទៅ ភូមិ ១ ផលិតផល ១ នៅ​ខាងក្រោយ​សាកលវិទ្យាល័យ​មានជ័យ​ដដែល។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ឆ្នាំនេះ​មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន ២៦ ទូក។ ក្នុង​នោះ ទូកអុំ ចែវ ខ្នាត​ធំ មាន ២០ ទូក និង​ទូក​កិត្តិយស​ចំណុះ ៥ នាក់ ចំនួន ៤ ទូក និង​ចំណុះ ៣ នាក់ ចំនួន ២ ទូក។

សូម​រំលឹក​ថា កម្មវិធី​រៀបចំ​ការ​ប្រណាំង​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ស្តង់​ពិព័រណ៍​ទូទៅ ភូមិ ១ ផលិតផល ១ នៅ​ថ្នាក់​ខេត្ត រាជធានី ថ្នាក់​ជាតិ បាន​ផ្អាក ៣ ឆ្នាំ​កន្លង​មក ដោយសារ​វិបត្តិ​សកល នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ​ឆ្នាំ ២០២២ នេះ ស្ថានភាព​ជំងឺ​កូវីដ​-១៩ បាន​ធូរស្រាល រាជរដ្ឋាភិបាល ក៏​សម្រេច​ណែនាំ​ឲ្យ​ថ្នាក់​ខេត្ត​រៀបចំ​ឡើងវិញ​ឲ្យ​បាន។

ក្នុង​នោះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ណែនាំ​ពី​ការ​ត្រៀម​រៀបចំ​ទូក និង​គណៈកម្មការ​គ្រប់គ្រង​ទូក ដើម្បី​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ ២០២២ រួច​ម្តង​ហើយ ប៉ុន្តែ​លើក​ពេល​ព្រះរាជ​ពិធី​វិញ ដោយសារ​ជំនន់​មិនទាន់​ស្រក​ពី​ទីធ្លា​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ដែល​ជា​ទីតាំង​វេទិកា​ប្រារព្ធ​ពិធី និង​ទស្សនា ក៏ដូចជា​ព្រឹត្តិការណ៍​នានា។

លោក​បាន​បន្ថែម​ថា មុន​ពេល​ពិធី​ប្រណាំង គ្រប់​ស្រុក ក្រុង មន្ទីរ អង្គភាព បាន​ត្រួតពិនិត្យ ជួសជុល កែលំអ តុបតែង​ទូក​និមួយៗ និង​រៀបចំ​គណៈកម្មការ​គ្រប់គ្រង​ទូក ប្រវត្តិ​ទូក រួច​អស់ហើយ​ផង​ដែរ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ជីវិតកម្សាន្ដ១៤ នាទី មុន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ឡាវ ត្រៀមដំឡើងអាករលើតម្លៃបន្ថែមដល់ ១០ ភាគរយ

ព័ត៌មានជាតិ២៨ នាទី មុន

អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី ចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើន​ផលិតនៅ ថៃ និងឥណ្ឌា

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម