ព័ត៌មានជាតិ
កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រ ២ ឃុំ លើចំណុចជាច្រើនផ្សេងៗគ្នា
កម្លាំងបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ប៉ោក រ៉ា អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ មានការចូលរួមពីលោក ជា រដ្ឋា ជលផលស្រុក និងសហគមន៍នេសាទចំនួនពីរឃុំ ដែលជាគោលដៅ បានចុះបង្ក្រាបបទល្មើសនេសាទ កាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២។

មន្ត្រីចុះអនុវត្តបានឲ្យដឹងថា ចំពោះបទល្មើសដែលកើតឡើងលើឃុំចំនួន ២ ខាងលើ តាមរយៈសេចក្ដីរាយការណ៍ពីប្រជាកសិករ រួមមាន ៖ ឃុំកំពង់ព្រះ និងឃុំរកា កម្លាំងបានចុះបង្ក្រាបលើ ៦ ទីតាំងផ្សេងៗគ្នា។ ក្នុងនោះ ឃុំកំពង់ព្រះ បង្ក្រាបបានចំនួន ៤ ករណី និងឃុំរកា ២ ករណី សរុប ៦ កណី។

ប្រភពដដែលបញ្ជាក់ថា ទីតាំងប្រព្រឹត្តបទល្មើសក្នុងឃុំកំពង់ព្រះ រួមមាន ៖ ចំណុចខាងកើតអាថ្ម ,សាច់មង ៥៥០ ម បង្គោល ១៨០ ដើម ,ឡុកចំនួន ២ ,ចំណុចក្រពើ ៦ សាច់មង ៧៥០ ម បង្គោល ១២០ ដើម ,ឡុកចំនួន ២ ,នៅចំណុចកើតបឹងកុល សាច់មង ៥០០ ម ,បង្គោល ១១០ ដើម ,ឡុកចំនួន ២, ចំណុចលិចវាលត្រកួន សាច់មង ១០០០ ម ,បង្គោល ២១០ ដើម ,ឡុក ចំនួន ២។

ក្នុងឃុំរកា ចំណុចអូរក្រញ៉ាញ់ បង្ក្រាបបានសាច់មង ៤០០ ម ,បង្គោល ១៥០ ដើម ,ឡុក ចំនួន ២, ចំណុចលិចឆេះដប សាច់មង ២៥០ ម ,បង្គោល ១១០ ដើម ,និងលែងត្រី ១៥០ គីឡូក្រាម។ ក្រោយបង្ក្រាប ឧបករណ៍ ដូចជា សាច់មង ត្រូវបានដុតបំផ្លាញចោលទាំងអស់ផងដែរ។

ប្រជាកសិករ និងមតិមហាជនថា ការចុះបង្ក្រាបគឺជាការល្អប្រសើរសម្រាប់ការអភិរក្សមច្ឆាជាតិ ពួកគាត់សាទរ។ តែពួកគាត់ថា ជាទូទៅអ្នកប្រព្រឹត្តមិនដែលត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណម្នាក់ណាឡើយ ដើម្បីយកមកអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពតទៅទៀត បើមិនដូច្នោះ ការប្រព្រឹត្តនៅតែកើតឡើងដដែល៕
អត្ថបទ ៖ សៅ សារិទ្ធ





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


