ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្ត ជួសជុលផ្លូវជាតិលេខ ៧ ពីស្ពានសេកុងដល់ច្រកទ្វារព្រំដែនឡាវ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានធ្វើការជួសជុលកែសម្រួលផ្លូវជាតិលេខ ០៧ ដែលពីមុនធ្លាប់តែជាផ្លូវកៅស៊ូ ពេលនេះក្លាយជាផ្លូវក្រួសក្រហមស្ទើរទាំងអស់ ចាប់ពីស្ពានសេកុង ទៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ផ្លូវនេះរងការខូចខាតមែន។ ចំណែកការជួសជុលនោះ មិនធានាដល់ការប្រើប្រាស់បានយូរអង្វែងទេ ព្រោះផ្លូវកៅស៊ូយកដីទៅចាក់ កិនវា តែងតែជួបបញ្ហាខូចខាតទៅវិញជាអន្លើៗ នៅពេលមានភ្លៀង ហើយរថយន្តក៏បើកបរទៅមកច្រើន។

លោកថា ផ្លូវនេះ គម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការវិនិយោគពីក្រុមហ៊ុនចិន នឹងធ្វើការសាងសង់ថ្មីឡើងវិញ ចាប់ពីព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង-ទៅដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ តែប៉ុន្មានឆ្នាំកន្លងមក ប្រទេសកម្ពុជាជួបវិបត្តិកូវីដ-១៩ ទើបបង្កឲ្យរាំងស្ទះរហូតមកដល់សព្វថ្ងៃ។

លោកប្រធានមន្ទីរបន្តថា ក្រុមការងារមន្ទីរសាធារណការ ទទួលបានផែនការពីអាជ្ញាធរខេត្ត កំពុងរៀបចំធ្វើការជួសជុល និងកែសម្រួល ដើម្បីងាយស្រួលសម្រាប់រថយន្ត ម៉ូតូ បើកបរទៅមកងាយស្រួល ជាពិសេសរថយន្តភ្ញៀវទេសចរចេញចូលទៅប្រទេសឡាវ។

លោក កុយ ថន ភ្ញៀវទេសចរជាតិមកពីខេត្តត្បូងឃ្មុំ ធ្វើដំណើរឆ្លងកាត់ផ្លូវនេះ លើកឡើងថា ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ខេត្តស្ទឹងត្រែង តែងត្អូញត្អែរថា ផ្លូវជាតិលេខ ០៧ ចាប់ចេញពីស្ពានសេកុង ទៅដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល រងការខូចខាតយូរឆ្នាំមកហើយ។

ប្រជាពលរដ្ឋថា ការជួសជុលនេះ មិនបានយូរអង្វែងទេ ព្រោះនៅខែវស្សាភក់ ខែប្រាំងដីហុយ និងពេលមានរថយន្តធំៗបើកមកម្តងៗ ដីហុយបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពអ្នករស់នៅតាមបណ្ដោយផ្លូវនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ ០៧ ចាប់តភ្ជាប់ពីទឹកដីខេត្តក្រចេះ ទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ មានប្រវែងជិត ១០០ គីឡូម៉ែត្រ ហើយកាលពីឆ្នាំ ២០១៩ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់សន្យាថា នឹងធ្វើការសាងសង់ថ្មីឡើងវិញ តែមិនទាន់មកធ្វើទេ។ ទោះបីបានធ្វើការសិក្សារួចរាល់ហើយក៏ដោយ ប្រជាពលរដ្ឋសង្ឃឹមថា ទោះជាយ៉ាងណា ការធ្វើយឺត ល្អជាងមិនបានធ្វើសោះ៕
អត្ថបទ ៖ ងិន លីម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


