ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាល ចាប់ផ្តើមពង្រឹងការគ្រប់គ្រងការបើកអាជីវកម្មទូកដរចម្លងគ្រប់ប្រភេទឡើងវិញ
អាជ្ញាធរខេត្តកណ្តាលបានចាប់ផ្តើមពង្រឹងការគ្រប់គ្រងការបើកអាជីវកម្មទូកដរចម្លងគ្រប់ប្រភេទឡើងវិញ ក្រោយមានឧបទ្ទេវហេតុលិចទូកដរចម្លងកាលពីពេលថ្មីៗនេះបណ្តាលឱ្យសិស្សសាលាស្លាប់បាត់បង់ជីវិតចំនួន១១នាក់រួចមក។

នៅក្នុងកិច្ចប្រជុំពិនិត្យ ពង្រឹងទូកដរចម្លងនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៩ ខែតុលា លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះពង្រឹង និងពិនិត្យរាល់ទីតាំងកំពង់ចម្លងនៅតាមភូមិសាស្ត្ររៀងៗខ្លួន អំពីសុវត្ថិភាព និងស្ថានភាពទូកដរដើម្បីឱ្យស្របទៅនឹងស្ដង់ដា ដោយគោរពច្បាប់ និងលិខិតបទដ្ឋាននានាជាធរមានជាដាច់ខាត ។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ចុះពិនិត្យរាល់ឯកសារដែលទាក់ទង់ទៅនឹងការបើកអាជីវកម្មចម្លងគ្រប់ប្រភេទ និងមិនអនុញ្ញតឱ្យមានការបង្កើតអាជីវកម្ម ដោយគ្មានលក្ខណៈស្ដង់ដា ជាពិសេសត្រូវមានការល្បាតជាប្រចាំ ដើម្បីពិនិត្យបង្ការគ្រោះថ្នាក់ដោយយថាហេតុ ឬការធ្វេសប្រហែសហើយចំពោះការិយាល័យជំនាញ ត្រូវធ្វើតេស្តអ្នកបើកបរទាំងអស់ ហើយត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយមិនមានសាធាតុញៀនជាដាច់ខាត។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ មានករណីលិចទូកដរចម្លងដឹកសិស្សសាលា ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលបណ្តាល ឱ្យសិស្សស្លាប់បាត់បង់ជីវិតទាំងនៅវ័យក្មេងចំនួន១១នាក់ដោយសារម្ចាស់ទូកដមិនមានបំពាក់ពោងសុវត្ថិភាព និងស្ថានភាពទូកមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


