ព័ត៌មានជាតិ
រោងចក្រកាត់ដេរជាង ១ ពាន់កន្លែង មានថៅកែជាជនជាតិខ្មែរតែជាង ២០ ទីតាំង
បើតាមមន្រ្តីក្រសួងការងារបានបង្ហើបថា ក្នុងចំណោមរោងចក្រកាត់ដេរជាង ១ ពាន់កន្លែងនៅកម្ពុជា មានថៅកែជាជនជាតិខ្មែរជាម្ចាស់គ្រប់គ្រងមានតែជាង ២០ កន្លែងប៉ុណ្ណោះ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា វិស័យកាត់ដេរបានបង្កើតការងារដោយផ្ទាល់ដល់ពលរដ្ឋកម្ពុជាជាង ៨០ ម៉ឺននាក់និងប្រយោលជាង ១ លាននាក់។

ទាក់ទងវិស័យមួយនេះ លោក ហេង សួរបានឲ្យដឹងថា វិស័យកាត់ដេរត្រូវការដើមទុនច្រើន ហើយត្រូវមានបណ្តាញនៅក្រៅប្រទេស។
បើតាមមន្រ្តីរូបនេះ និយោជកជាថៅកែជាជនជាតិខ្មែរដែលមានលទ្ធភាពបើករោងចក្រកាត់ដេរមានតែជាង ២០ កន្លែងក្នុងចំណោមរោងចក្រជាង ១ ពាន់ដែលកំពុងដំណើរការបច្ចុប្បន្ននេះ។
លោកមើលឃើញថា ការដែលរោងចក្រភាគច្រើនគ្រប់គ្រងនិងវិនិយោគដោយបរទេសដោយសារវិស័យនេះត្រូវការបណ្ដាញនៅក្រៅប្រទេស។ ដោយឡែកអ្នកវិនិយោគក្នុងស្រុកហាក់ខ្វះការទំនាក់ទំនង ទើបធ្វើឲ្យវិស័យមួយនេះគ្របដណ្តប់ដោយជនបរទេសភាគច្រើន។

កម្ពុជាមានរោងចក្រកាត់ដេរប្រមាណជិត ១៣០០រោងចក្រ កំពុងដំណើរការ និងបានបង្កើតការងារក្នុងវិស័យនេះ ដោយផ្ទាល់ជាង ៨៣ម៉ឺននាក់ ដោយប្រយោលជិត ១លាននាក់ សរុបមនុស្សជិត ២លាននាក់ ទទួលបានផលប្រយោជន៍ពីវិស័យនេះ។ នេះបើតាមរបាយការណ៍ក្រសួងការងារ។
បើតាមក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ កម្ពុជាសម្រេចការនាំចេញកើនឡើង ២២% មានចំនួន ១៧.២៥៨លានដុល្លារអាម៉េរិក។ មុខទំនិញសំខាន់ៗក្នុងការនាំចេញរួមមាន៖ សម្លៀកបំពាក់ ៧.១៧៥លានដុល្លារអាម៉េរិក កើនឡើង២៣% សម្ភារៈធ្វើដំណើរនិងកាបូប ១.៤១០លានដុល្លារអាម៉េរិក កើនឡើង ៣៥% ស្បែកជើង ១.៣២៥លានដុល្លារអាម៉េរិក កើនឡើង ៣៣% ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី ១.២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩% គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៨២៧លានដុល្លារអាម៉េរិក កើនឡើង ១៥% និង កង់ ៧០០លានដុល្លារអាម៉េរិកកើនឡើង ៤៨%៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


