ព័ត៌មានជាតិ
លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក
ថ្លែងក្នុងពិធីបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” នារសៀលទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមទាំងអស់ ចាំឱ្យច្បាស់អំពីតួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមេរៀន ចំណេះដឹង ដែលទទួលបានពីវគ្គនេះ ដើម្បីការពារដាច់ខាតនូវប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។

វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤ ដែលមានគោលបំណងផ្តល់ការបណ្តុះបណ្តាលដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ។
លោក ហេង សួរ បានចាត់ទុកថាវគ្គសុក្រឹតការនេះ ជាសមិទ្ធផលជំហានដំបូង ដែលរៀបចំឡើងសម្រាប់អធិការការងារដែលនឹងត្រូវបំពេញតួនាទីជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ ដើម្បីអនុវត្តដោយពេញលេញនូវតួនាទី និងពិនិត្យបទល្មើសដូចមានចែងក្នុងច្បាប់ការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពាក់ព័ន្ធដែលបានសហការរៀបចំវគ្គសុក្រឹតការនេះឡើង ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យការអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាម បទប្បញ្ញត្តិច្បាប់ជាធរមាន ជាពិសេសការធ្វើអធិការកិច្ចការងារពិសេស តាមដានការ ដាក់កំហិត ក៏ដូចជាការកសាងសំណុំរឿងផាកពិន័យស្របតាមនីតិវិធីច្បាប់ជាធរមានឱ្យកាន់តែមាន ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន ៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្មបរទេស (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


