ព័ត៌មានជាតិ
ពលករខ្មែរត្រឡប់មកពីថៃប្រមាណជាង ១៣ ម៉ឺននាក់ ទទួលបានឱកាសការងារ
មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ ម៉ឺននាក់ ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់ពលករ ក្រសួងការងារ ជាដំបូង ផ្តោតលើរោងចក្រធំៗ ដើម្បីធានាថា ពលករដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារល្អប្រសើរ។

លោកថ្លែងថា “យើងផ្តោតលើរោងចក្រធំៗ ដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដារប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។

បន្ថែមពីនេះ លោក ហេង សួរ បានលើកឡើងថា ក្រសួងការងារ ប្រមូលបានឱកាសការងាររាប់សិនម៉ឺនកន្លែងជារៀងរាល់សប្ដាហ៍ ឯការប្រែប្រួលពីព័ត៌មានទីផ្សារការងារដោយសារតម្រូវការការងារជាច្រើនពីសំណាក់ពលករខ្មែរ ហើយវាក៏បង្ហាញពីការខិតខំ នៃតួអង្គពាក់ព័ន្ធក្នុងការជួយរកការងារជូនពួកគាត់។

សូមបញ្ជាក់ថា ការទទួលបានឱកាសការងាររបស់ពលករខ្មែរជាង ១៣ ម៉ឺននាក់ ដោយសារវិធានការពីរសំខាន់ៗ គឺ វិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូលរួមពីក្រុមហ៊ុនឯកជនផងដែរ៕





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


