ព័ត៌មានជាតិ
លោក ហេង សួរ លើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យាទំនើបចិនផ្ដោតការបណ្ដុះបណ្ដាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ រថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)
លោក ហេង សួរ លើកទឹកចិត្តឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)។

ការលើកទឹកចិត្តនេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ។


នាឱកាសនោះ លោក ហេង សួរ បានស្នើឲ្យក្រុមហ៊ុន Geely Talent Development Group ជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ចិន ផ្ដោតលើការបណ្ដុះបណ្ដាលជំនាញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បច្ចេកទេសរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) ដែលក្រុមហ៊ុនអាចសហការជាមួយគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង។

ទន្ទឹមនោះ លោក ហេង សួរ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការរវាងក្រុមហ៊ុន និងគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់ក្រសួង ខណៈកម្ពុជាមានកម្មករ-និយោជិត ជាង ១ លាននាក់ កំពុងបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រូវការជំនាញបន្ថែមសម្រាប់ពង្រឹងផលិតភាព។ បន្ថែមពីនេះ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាផងដែរ។

ជាមួយនេះ លោកសាស្ត្រាចារ្យបណ្ឌិត ដេវីន លូ តាន់ បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីចំពោះការផ្តល់អនុសាសន៍សម្រាប់កិច្ចសហការបណ្ដុះបណ្ដាលលើវិស័យដ៏មានសារៈសំខាន់នេះឲ្យជោគជ័យនាពេលអនាគត។

លោកសាស្ត្រាចារ្យបណ្ឌិត ដេវីន លូ តាន់ ក៏បានបញ្ជាក់ពីការគ្រោងបណ្ដុះបណ្ដាលដែលអាចធ្វើឡើងក្នុងទម្រង់ទំនើបតាមរយៈការសិក្សាដោយផ្ទាល់ និងតាមរយៈអនឡាញ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង មានភាពបត់បែន និងអំណោយផលសម្រាប់កម្មករ-និយោជិត ក្នុងការសិក្សាពីចម្ងាយ និងសិក្សាពីកន្លែងការងារ ចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


