ព័ត៌មានជាតិ
ភ្ញៀវទេសចរមកកម្សាន្តនៅតាមតំបន់ឆ្នេរខេត្តព្រះសីហនុ សូមចូលរួមសម្អាតនិងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
ខណៈមានភ្ញៀវទេសចរនិងប្រជាពលរដ្ឋមួយចំនួនដែលកកំសាន្តនៅក្នុងខេត្តព្រះសីហនុនៅតែបន្តបោះចោលសំរាមមិនមានសណ្តាប់ធ្នាប់នោះលោកអភិបាលខេត្តព្រះសីហនុបានអំពាវនាវចូលរួមសម្អាតនិងទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីថែរក្សាបរិស្ថានឲ្យបានស្អាត។

ថ្លែងក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងធ្វើការសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ចំនួន៣៣នាក់ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនៅថ្ងៃទី០២មករានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅតាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ សូមចូលរួមសម្អាត និងវេចខ្ចប់កាកសំណល់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាបាននូវអនាម័យបរិស្ថាន និងធ្វើឱ្យឆ្នេរសមុទ្ររបស់យើងមានសោភ័ណភាព ខ្យល់អាកាសល្អបរិសុទ្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តនៅក្រុងព្រះសីហនុកាន់តែច្រើន។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនដែលជាបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ដែលបានខិតខំបំពេញការងាររបស់ខ្លួន ក្នុងការរៀបចំសម្អាតឆ្នេរទាំងយប់ទាំងថ្ងៃឲ្យបានស្អាតបន្ទាប់ពីមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋបានមកកម្សាន្តនៅថ្ងៃឆ្លងឆ្នាំសកល២០២០ ឈានចូលឆ្នាំ២០២១នេះ មានចំនួនច្រើនលើសលប់គួរឲ្យកត់សម្គាល់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានចូលមកលេងកម្សាន្តនាឱកាសឆ្លងឆ្នាំសកលនាពេលនេះ មានចំនួនប្រមាណ៣៦,៨៤៨នាក់ ក្នុងរយៈពេល តែមួយថ្ងៃកើនឡើង២៣,៧៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ក្នុង នោះភ្ញៀវជាតិ៣៥,២៧៨ កើនឡើង៥៦,៧៩ភាគរយ៕
ដោយ ៖ សំអឿន

សូមចុចអាន ៖សូមប្រុងប្រយ័ត្ន! វីរុសបម្លែងខ្លួនប្រភេទថ្មីមកដល់ប្រទេសជិតខាងកម្ពុជាហើយ
សូមចុចអាន ៖រយៈពេល១២ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរចំនួនជាង៤០ម៉ឺននាក់ទទួល បានចំណូលជាង១៨ដុល្លារអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


