សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ទេសចរអន្តរជាតិជាង ១ លាននាក់ នៅត្រីមាសទី១
កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១ លាននាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ ធ្លាក់ចុះ ៤៨,៨% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) មានប្រសាសន៍ថា កម្ពុជារងសម្ពាធធ្ងន់ធ្ងរកាលពីឆ្នាំមុន ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញ និងការឈ្លានពានពីប្រទេសថៃបានធ្វើឱ្យទេសចរណ៍ធ្លាក់ចុះ។
លោក ធួន ស៊ីណាន យល់ឃើញថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា»។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា សម្រាប់ភ្ញៀវទេសចរដែលនឹងមកទស្សនាកម្ពុជា នៅក្នុងឆ្នាំ ២០២៦ អ្នកជំនាញបានធ្វើការប៉ាន់ស្មានដោយផ្អែកលើមូលដ្ឋានជាក់ស្តែង និងបានបែងចែកជា ៣ ករណី។ ករណីទី១ ប្រសិនបើវិបត្តិ និងបញ្ហាប្រឈមនានានៅតែបន្តអូសបន្លាយ ចំនួនភ្ញៀវទេសចរអាចស្ថិតក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។

ករណីទី២ ប្រសិនបើស្ថានភាពព្រំដែននៅមិនទាន់បានធូរស្បើយពេញលេញ ចំនួនភ្ញៀវអាចមានចន្លោះពី ៥,៣ ទៅ ៥,៥ លាននាក់។ ករណីទី ៣ ប្រសិនបើស្ថានភាពអ្វីៗ ត្រឡប់មកល្អប្រសើរឡើងវិញទាំងស្រុង កម្ពុជាអាចរំពឹងទទួលបានភ្ញៀវចន្លោះពី ៦,១ ទៅ ៦,៣ លាននាក់។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជាស្វាគមន៍ទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ធ្លាក់ចុះ ១៦,៧% ធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលបានពីវិស័យទេសចរណ៍មានចំនួន ៣.៨៧៨ លានដុល្លារ កើនឡើង ៦,៦%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


