ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ព្រួយបារម្ភពីស្ថានភាពវិវត្តន៍បញ្ហាគ្រឿងញៀន
អភិបាលខេត្តកោះកុង និងសមត្ថកិច្ចជំនាញ រួមគ្នាបង្ហាញក្តីព្រួយបារម្ភដាក់ចេញវិធានការបង្រ្កាបទប់ស្កាត់អំពីស្ថានភាពវិវត្តន៍ប្រែប្រួលយ៉ាងខ្លាំងចំពោះសកម្មភាពជួញដូរគ្រឿងញៀនកើតមានកាន់តែច្រើន។
ថ្លែងកិច្ចប្រជុំផ្សព្វផ្សាយត្រួតពិនិត្យ និងពង្រឹងយន្តការគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា មួយរយៈចុងក្រោយនេះ ខេត្តកោះកុង យើងបង្រ្កាបបានគ្រឿងញៀនក្នុងបរិមាណច្រើនគួរឱ្យកត់សម្គាល់ ដែលភាគច្រើនគ្រឿងញៀនទាំងនោះជាប្រភេទត្រជាក់មិនមែនជាប្រភេទគ្រាប់ដូចពេលមុនៗនោះ។

លោកស្រីអភិបាលខេត្តកោះកុង យល់ថា សកម្មភាពជួញដូរគ្រឿងផ្លាស់ប្តូរពីប្រភេទគ្រាប់មកជាប្រភេទទឹកកកនេះ ជាសញ្ញាមួយនៃការបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់អ្នកប្រើ ពីសេសយុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិទាំងមូល។
លោកស្រី មិថុនា ភូថង បានបន្ថែមទៀតថា ការចរាចរណ៍ជួញដូរករណីធំៗត្រូវបានសមត្ថកិច្ចថ្នាក់ខេត្ត និងក្រុងស្រុករួមគ្នាបង្រ្កាបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេល។ ប៉ុន្តែករណីចែកចាយលក់ដូរតូចតាច និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិឃុំសង្កាត់មួយចំនួនបន្តកើតមាន និងជាក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែលត្រូវគិតគូរដោះស្រាយមានវិធានការបន្ថែម។

ដើម្បីឆ្លើយតបនឹងវិធានការបង្រ្កាប និងទប់ស្កាត់បានទាន់ពេលវេលា លោកស្រីអភិបាលខេត្ត ក៏ស្នើឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាពិនិត្យពីបញ្ហាប្រឈមនានា ដើម្បីធានាបានការអនុវត្តបានពេញលេញទៅតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ តែទោះកាសៈទេសៈស្មុគស្មាញយ៉ាងណាក្តី លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀនយ៉ាងសកម្មរបស់ស្ថាប័នតុលាការ សមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកន្លងទៅប្រកបដោយទំនួលខុសត្រូវចំពោះមុខច្បាប់។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងថា ឈរលើគោលការណ៍រក្សាបាននូវភូមិឃុំសង្កាត់មានសុវត្ថិភាពល្អ សមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញាជនសង្ស័យ និងបង្រ្កាបបានជាបន្តបន្ទាប់ករណីចែកចាយជួញដូរលក្ខណៈទ្រង់ទ្រាយធំឬតូច។ បើតាមលោកស្នងការនគរបាលខេត្ត លោកនឹងសហការឱ្យកាន់តែជិតស្និតបន្ថែមជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដោយផ្តោតលើការពិនិត្យ និងបញ្ចេញកម្លាំងប្រដាប់អាវុធប្រតិបត្តិការបង្រ្កាបបទល្មើសឱ្យបានទាន់ពេលវេលាទៅតាមគោលដៅកំណត់។ ត្បិតការបង្រ្កាបល្មើសគ្រឿងញៀនមិនមែនជារឿងងាយស្រួលក៏ដោយ ជាពិសេសមុខសញ្ញាជួញដូរលើផ្ទៃទឹក៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


