ព័ត៌មានជាតិ
ធ្វើកឋិនទានជាមួយប៊ូសស្ត្រងចូលបច្ច័យម្ដងបានបុណ្យ៧វត្ត
ភ្នំពេញ ៖ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ត្រង នឹងដង្ហែបុណ្យកឋិនសាមគ្គីទៅកាន់វត្តចំនួន ៧ នៅរាជធានីភ្នំពេញ និងខេត្តចំនួន ៣ នាថ្ងៃសុក្រ ទី ១១-១២ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។ ដូច្នេះក្រុមហ៊ុនបានប្រកាសជូនដំណឹងដល់សាធារណជន អាចអញ្ជើញចូលបច្ច័យចាប់មគ្គផលបុណ្យកឋិនសាមគ្គីនេះទាំងអស់គ្នាបានតាមរយៈគណនី ABA 000171787 ឬ KHQR: KATHEN7WAT។

តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ដ្រងបានបញ្ជាក់ថា «សូមគោរពអញ្ជើញពុកម៉ែបងប្អូនចាប់មគ្គផលបុណ្យកឋិនទានមហាសាមគ្គី ៧ វត្ត ដែលផ្ដួចផ្ដើមដោយ «ប៊ូសស្ត្រងចូលបច្ច័យម្ដងបានបុណ្យ ៧ វត្ត» និងអនុមោទនាទទួលផលានិសង្សទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន»។

ធ្វើបុណ្យកឋិនទាន គឺបានមគ្គផលកុសលបុណ្យអានិសង្សច្រើនណាស់ ទាំងចំពោះភិក្ខុ និងចំពោះម្ចាស់ដើមទាន ព្រោះក្នុង ១ ព្រះវស្សា វត្តមួយអាចធ្វើកឋិនបានតែមួយដងតែប៉ុណ្ណោះ ដើម្បីទទួលបានអានិសង្ស ៥ អាស្រ័យហេតុនេះហើយ ទើបបានជាម្ចាស់ក្រុមហ៊ុន ប៊ូសស្ត្រង ក្រុមគ្រួសារ បុគ្គលិកក្រុមហ៊ុន អ្នកចែកចាយទូទាំងប្រទេស សាច់ញាតិ អ្នកជិតខាង និងអតិថិជន ប៊ូសស្ត្រង ព្រមទាំងគណៈកម្មការអាចារ្យវត្តទាំង ៧ បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្ដួចផ្ដើមធ្វើអង្គកឋិនទានមហាសាមគ្គី ៧ វត្ត ដែលផ្ដួចផ្ដើមដោយប៊ូសស្ត្រង ដើម្បីដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាចំនួន ៧ វត្ត។

វត្តទាំង ៧ ដែលនឹងត្រូវដង្ហែចូលរួមមាន ៖
* ១៖ វត្ត អង្គតាផល (ស្ថិតនៅឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ)
* ២៖ វត្ត ជ្រោយអំពិល (ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)
* ៣៖ វត្ត ជ័យឧត្តមទួលរការ (ស្ថិតនៅភូមិទួលរការ ឃុំ / ស្រុកកំពង់ត្របែក ខេត្តព្រៃវែង)
* ៤៖ វត្ត សុវណ្ណរតនារាម (ស្ថិតនៅភូមិអន្លង់ចក ឃុំ / ស្រុកកំពង់ត្របែក ខេត្តព្រៃវែង)
* ៥៖ វត្ត ជ្រៃឧត្តម (ស្ថិតនៅ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង)
* ៦៖ វត្ត ព្រះពុទ្ធសក្យារាម (ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល)
* ៧៖ វត្ត សែន្យទាវ (ស្ថិតនៅ ឃុំស្រង់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ)។
វត្តអារាមខាងលើ សុទ្ធតែជាវត្តដែលកំពុងត្រូវការបច្ច័យយកទៅសាងសង់កុដិ សាលាឆាន់ របងវត្ត។ ដូចនេះបងប្អូន ក៏អាចធ្វើបុណ្យរួមគ្នាជាមួយកឋិន «ប៊ូសស្ត្រង ចូលបច្ច័យម្ដងបានបុណ្យ ៧ វត្ត» ព្រោះបច្ច័យដែលបានមកទាំងអស់ នឹងត្រូវបានបែងចែកជា ៧ ចំណែក ទៅកាន់វត្តទាំង ៧ ស្មើៗគ្នា៕




















-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


