ព័ត៌មានជាតិ
ព្រះសង្ឃ និងពលរដ្ឋសង្ឃឹមថា រដ្ឋាភិបាលនឹងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមជារៀងរាល់ឆ្នាំ
ព្រះសង្ឃ និងអាជ្ញាធរតាមមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ តំណាងពលរដ្ឋសង្ឃឹមថា រាជរដ្ឋាភិបាល នឹងបង្កើតអង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមជារៀងរាល់ឆ្នាំ ក្នុងនាមឈាមជ័រជាខ្មែរតែមួយ។

ព្រះសង្ឃ ថាច់ សុធន់ គង់នៅវត្តសាមគ្គីរង្សី កម្ពុជាក្រោម បង្ហាញក្តីមោទនភាព និងរីករាយគាំទ្រចំពោះអង្គកឋិនទានមហាគ្រួសារខ្មែររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រៀមដង្ហែទៅវត្តខ្មែរក្រោម ដោយព្រះសង្ឃរំពឹងថា រាជរដ្ឋាភិបាល នឹងមានការដង្ហែកឋិនបែបនេះឱ្យបានជារៀងរាល់ឆ្នាំ នៅតាមវត្តនានាផ្សេងជាច្រើនទៀត ក្នុងទឹកដីកម្ពុជាក្រោម។
លោក សេង ជី ចៅសង្កាត់វាលវង់ នៃខណ្ឌ៧មករា តំណាងឱ្យមន្ត្រីរាជការ និងពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពីការពេញចិត្ត និងចូលរួមគាំទ្រយ៉ាងក្លៀវក្លាបំផុត ចំពោះអង្គកឋិនទានឆ្លងប្រទេស ដែលជាព្រឹត្តិការណ៍មហាអស្ចារ្យ និងជាប្រវត្តិសាស្ត្របំផុត ក្រោមការបង្កើតឡើងប្រកបដោយកិត្តិបណ្ឌិតដ៏វៀងវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ លោកចៅសង្កាត់បានបញ្ជាក់បន្ថែមថា បើទោះបីជាយើងទាំងអស់មិនបានចូលរួមផ្ទាល់ក៏អាចចូលរួមជាបច្ច័យបាន ក្នុងនាមជាខ្មែរជាមួយគ្នា។

សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញ ដឹក នាំ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលនឹងត្រូវដង្ហែអង្គកឋិននៅដើមខែវិច្ឆិកាខាងមុខនេះ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងអំពីដើមចម ដែលនាំឱ្យមានការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់ ។

សម្តេចបញ្ជាក់ថា អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមនេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ហើយអង្គកឋិនទាននេះ ត្រូវបានដាក់ឈ្មោះអង្គកឋិនទាននេះថា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នាផងដែរ ៕
អត្ថបទ៖ សុភា



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


