ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ ៧ មករា និងពុទ្ធបរិស័ទចំណុះជើងវត្ត ផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គី នៅវត្តមង្គលវ័ន
កាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលខណ្ឌ ៧ មករា បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីមួយ ដោយនាំយកទេយ្យទាន និងបច្ច័យ ចូលរួមជាមួយពិធីបុណ្យកឋិនទានសាមគ្គីវត្តមង្គលវ័ន ដែលប្រព្រឹត្តិទៅនៅវត្តមង្គលវ័ន ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

ការចូលរួមជាមួយបុណ្យកឋិនទាននេះ ដឹកនាំដោយ លោក លី ប៊ុនឆៃ តំណាងឲ្យ លោកបណ្ឌិត លី ឆេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ ៧ មករា និងលោកស្រី ប៊ូ នោ, លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា និងលោកស្រី ឥន លីម្មី ព្រមទាំងបុត្រ និងមានការចូលរួមពីសំណាក់មន្ត្រីចំណុះរដ្ឋបាលសង្កាត់-ខណ្ឌ ជាច្រើនរូបទៀតផងដែរ។
ក្រៅពីមន្ត្រីរដ្ឋបាលខណ្ឌ គេក៏សង្កេតឃើញមានប្រជាពុទ្ធបរិស័ទជាច្រើនកុះករ ក៏បានចូលរួមជាមួយបុណ្យកឋិនទានខាងលើនេះដែរ។ កឋិនទានសាមគ្គីនេះ ផ្ដើមរៀបចំពិធីបុណ្យឡើងដោយ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តមង្គលវ័នទាំងអស់ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តមង្គលវ័ន (ស្វាយដង្គំ) ដើម្បីប្រគេនអានិសង្សកឋិនដល់ព្រះភិក្ខុសង្ឃ និងអនុមោទនាកុសលផលផង។

ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខណ្ឌ លោក ថេង សុថុល ក៏បាននាំយកទេយ្យទាន មានគ្រឿងឧបភោគបរិភោគ , ទឹកសុទ្ធ ,ភេសជ្ជៈ និងគ្រឿងទេសនានាជាច្រើនទៀត រួមជាមួយបច្ច័យមួយចំនួនធំផងដែរ ប្រគេនដល់អង្គកឋិនទាននេះ ដើម្បីជាការចូលរួមចំណែកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា ក្នុងនាមជាពុទ្ធបរិស័ទ ដែលគោរព និងដើរតាមគន្លងរបស់ព្រះពុទ្ធជាអង្គម្ចាស់។
កឋិនទានសាមគ្គី នៅវត្តមង្គលវ័ន (ស្វាយដង្គំ) នេះដែរ ក៏មានរៀបចំជាភោជនីយអាហារជាច្រើនតុផងដែរ សម្រាប់ទទួលភ្ញៀវជាពុទ្ធបរិស័ទដែលបានចូលរួមកម្មវិធីបុណ្យ ក្រោយពីស្តាប់ព្រះសង្ឃសូត្រមន្តចប់ អាចចូលរួមទទួលទានបានមុនពេលត្រឡប់ទៅកាន់គេហដ្ឋានវិញ៕
អត្ថបទ ៖ ម៉េង






-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


