ព័ត៌មានជាតិ
បុណ្យកឋិនទានសាមគ្គី តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបន្តធ្វើធម្មតា ព្រោះការជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា
ប៉ៃលិន ៖ ទោះបីប្រទេសកម្ពុជា នៅមានជម្លោះព្រំដែន ជាមួយប្រទសថៃក្តី ប៉ុន្តែប្រជាពលរដ្ឋ ក៏ដូចជាប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងខេត្តប៉ៃលិន នៅតែបន្តជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិភាពក្នុងតំបន់។

ជាក់ស្តែង ព្រំគីរីមរកត គឺជាវត្តមួយ ដែលមានចម្ងាយប្រហែល៦០០ម៉ែត្រ ពីតំបន់ព្រំដែនប្រទេសថៃ ក្នុងទីប្រជុំជនភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបន្តធ្វើបុណ្យកឋិនទានសាមគ្គី នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមការចូលរួមពីពុទ្ធបរិស័ទ្ធជិតឆ្ងាយ រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ។

ព្រះគ្រូ វែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ និងជាព្រះចៅអធិការវត្តព្រំគីរីមរកត ហៅវត្តផ្សារព្រំ បានមានថេរៈដីការថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ រហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ប្រកបមុខរបរចិញ្ចឹមជីវិត ដោយសេរី មានការសាមគ្គីគ្នា ជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនា ផ្ដល់តែភាពញញឹម មានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន។

ព្រះអនុគណស្រុកសាលាក្រៅ និងជាព្រះចៅអធិការវត្តព្រំគីរីមរកត ហៅវត្តផ្សារព្រំ មានថេរៈដីកាបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនា របស់រដ្ឋ ដែលបានចែង នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយបុណ្យកឋិនទាននេះ មានតែព្រះពុទ្ធសាសនាទេ ដែលបានកំណត់សម័យកាល នៃការប្រារព្ធធ្វើមានរយៈពេល ២៩ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃ១រោច អស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក ហើយជាពេលមួយ ដែលពុទ្ធបរិស័ទបាននាំយកស្បង់ត្រ័យជីវរ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ៣ខែ ។

ព្រះគ្រូ វែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ និងជាព្រះចៅអធិការវត្តព្រំគីរីមរកត ហៅវត្តផ្សារព្រំ បានមានថេរៈដីការបញ្ជាក់ថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរ ទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាស ក្នុងអាវាសវត្តណាមួយ និងជាទានវិសេស មានលក្ខណៈប្លែកជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រង កឋិនទទួលបាន សង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ។ ជាមួយគ្នានេះព្រះអនុគណស្រុកសាលាក្រៅ ក៏មានថេរៈដីកាអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ដែលអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គីនេះ សូមបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិភាព ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការការពារសមិទ្ធផលនានា របស់ជាតិ ឱ្យបានស្តិតស្ថេរគង់វង្ស និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាលស្ងាត់តែមិនបាននៅស្ងៀមនោះទេ គឺបានគិតគ្រប់មុខព្រួញទាំងអស់ ដើម្បីដោះស្រាយ ទាំងកងទ័ព ជនភៀសសឹក ពលករវិលត្រឡប់មកពីប្រទេសថៃ និងមានគោលដៅសំខាន់គឺការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញនូវបរិស្ថានដែលអាចឱ្យប្រជាជនរស់នៅបានល្អប្រសើរឡើងវិញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នាឱកាសដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់ ២,៣០០លានដុល្លារសហអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


