ព័ត៌មានជាតិ
ភ្ញៀវទេសចរសម្រុកទៅលេងនៅខេត្តព្រះសីហនុជាង ១៥ម៉ឺននាក់ថ្ងៃចុងសប្តាហ៍
នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ១៥០ ០០០នាក់ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់រដ្ឋខេត្តព្រះសីហនុ នៅថ្ងៃទី ៣០ ខែតុលា។

បើតាមរដ្ឋបាលខេត្ត កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ក្រោយពីបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ពលរដ្ឋខ្មែរភាគច្រើន សុទ្ធតែមានបំណងចង់សាកធ្វើដំណើរតាមផ្លូវនេះ ព្រោះកម្ពុជា ទើបតែមានផ្លូវហាយវ៉េល្បឿនលឿនមួយខ្សែនេះប៉ុណ្ណោះ។ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍតំបន់ឆ្នេរស្រស់ស្អាត និងមានទីតាំងទេសចរណ៍ជាច្រើនទៀត ដែលបានទាក់ចិត្តភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅខេត្តព្រះសីហនុ កើនឡើងជាលំដាប់។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហានុ មានប្រវែង ១៨៧.០៥គីឡូវម៉ែត ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


