ព័ត៌មានជាតិ
តើបញ្ហាអ្វីខ្លះដែលអាស៊ានកំពុងតែប្រឈមមុខនៅពេលនេះ?
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនាគតអគ្គលេខាធិការអាស៊ាន បានលើកឡើងពី ៥ចំណុច ដែលអាស៊ានកំពុងជួបបញ្ហាប្រឈម និង ៥ចំណុចសំខាន់ៗដែលអាស៊ានគួរចូលរួមទប់ស្កាត់ ដើម្បីឆ្ពោះទៅរកសន្តិភាព។

ចំណុចទី១ គឺបញ្ហាកូវីដ-១៩ មិនថា កម្ពុជា ឬប្រទេសជាសមាជិកទាំងអស់ជួបនូវបញ្ហាប្រឈមជាច្រើនដូចជា សេដ្ឋកិច្ច ទំនាស់ផ្ទៃក្នុង ទំនាស់អន្តរជាតិ ជាពិសេស គឺការដាក់ទណ្ឌកម្មផ្សេងៗ។ ប៉ុន្តែ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ក៏បានយកបញ្ហាទាំងនេះ ជាឱកាស ដើម្បីជួយដោះស្រាយ ឬសម្របសម្រួលបញ្ហាមួយចំនួនផងដែរ។ ទី២ គឺការតភ្ជាប់ ព្រោះថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនៃការរីករាលដាលជំងឺ កូវីដ-១៩ បានធ្វើឲ្យទំនាក់ទំនងជាច្រើនត្រូវបានកាត់ផ្តាច់ មិនថាក្នុងប្រទេស ឬក្រៅប្រទេសឡើយ ។ ដូច្នេះ អាស៊ាន ត្រូវធ្វើការតភ្ជាប់ឡើងវិញ ដើម្បីបន្តទំនាក់ទំនងល្អជាមួយគ្នាបន្ថែមទៀត។

ចំណុចទី៣ គឺសំដៅដល់មជ្ឈភាពអាស៊ាន ពោល គឺអាស៊ានដើរតួនាទីស្នូលនៅក្នុងតំបន់ និងបានបង្កើតជាយន្តការផ្សេងៗ ដើម្បីអញ្ជើញប្រទេសមហាចូលរួមកិច្ចប្រជុំនានា។ ទាំងនេះ គឺជាចំណុចដ៏សំខាន់មួយរបស់អាស៊ាន ក៏ប៉ុន្តែ ប្រសិនជាអាស៊ានមានទំនាស់ផ្ទៃក្នុង នោះមិនមែនជារឿងល្អសម្រាប់អាស៊ានឡើយ។ ទី៤ គឺសហគមន៍។ កាលនិយាយពីអាស៊ាន គឺនិយាយពីសហគមន៍ ព្រោះអាស៊ាន បែងចែករួចមកហើយពីសសរស្តម្ភ៣របស់ខ្លួន។ ដូច្នេះ គឺប្រទេសជាសមាជិក ត្រូវខិតខំកសាងសហគមន៍អាស៊ានឲ្យបានល្អ កុំផ្តោតតែការកសាងក្នុងប្រទេសរៀងខ្លួនខ្លាំងពេក ភ្លេចអាស៊ាន។ ទី៥ បញ្ហាប្រឈមដែលសំខាន់បំផុតនោះ គឺការមិនទុកចិត្តគ្នា រហូតមិនមានការដោះស្រាយ អាចឈានទៅជាជម្លោះ ឬសង្គ្រាមជាដើម។
ជាមួយនឹងបញ្ហា៥ចំណុចដែលជាបញ្ហាប្រឈមរបស់អាស៊ាននេះ អនាគតអគ្គលេខាធិការអាស៊ាន ក៏បានលើកឡើងបន្ថែមទៀតនូវបញ្ហា៥ចំណុច ដែលសំខាន់ខ្លាំងបំផុតក្នុងនាមជាប្រទេសអាស៊ានមិនគួរព្រងើយកន្តើយ និងខិតខំពង្រឹងការងារជាអាទិភាពរួមមួយ។ ទី១ គឺ សន្តិភាព កត្តាមួយនេះសំខាន់ណាស់ អាស៊ានត្រូវតែរួបរួមគ្នារក្សាសន្តិភាព ឲ្យមានសន្តិសុខ និងស្ថិរភាព។ ទី២ វិបុលភាព ត្រង់ចំណុចនេះ អាស៊ាន ត្រូវរួបរួមគ្នាកសាងសេដ្ឋកិច្ចឡើងវិញ និងកាន់តែរឹងមាំបន្ថែមទៀត ព្រោះកាលណាមានសេដ្ឋកិច្ចល្អ នឹងជួយជាប្រយោជន៍ជាច្រើនដល់ប្រជាជនគ្រប់រូប។

រីឯ ចំណុច ទី៣ គឺ ភពផែនដី សព្វថ្ងៃនេះ ជុំវិញពិភពលោកមានការបម្រែបម្រួលអាកាសធាតុជាខ្លាំង ជាកត្តាធ្វើឲ្យខូចខាតដល់ផ្នែកសេដ្ឋកិច្ចជាច្រើន ដូច្នេះ អាស៊ាន ក៏មានតួនាទីសំខាន់ក្នុងការជួយទប់ស្កាត់ផងដែរ។ ចំណុចទី៤ គឺ ប្រជាជន គ្រប់យ៉ាងដែលអាស៊ានបានធ្វើ គឺដើម្បីបម្រើប្រយោជន៍ទូទៅដល់ប្រជាជនគ្រប់រូបទាំងអស់។ ចំណុចចុងក្រោយ គឺភាពជាដៃគូ ពោល គឺអាស៊ាន បានបង្កើតភាពជាដៃគូ ជាមួយប្រទេសជាច្រើន ទាំងប្រទេសមហាអំណាចផងដែរ ដែលជាលទ្ធផលមួយធ្វើឲ្យមាននូវទំនាក់ទំនងល្អរវាងគ្នានឹងគ្នា។
សូមជម្រាបថា បច្ចុប្បន្ននេះ អាស៊ានកំពុងតែមានបញ្ហាផ្ទៃក្នុង ដោយសារជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពិបាកក្នុងការដោះស្រាយ។ មិនតែប៉ុណ្ណោះ អន្តរជាតិក៏មានទំនាស់ផ្សេងៗ ដូចជាបញ្ហារុស្ស៊ី-អ៊ុយក្រែន និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។ ទោះបីមានបញ្ហាទាំងអស់នេះក្តី ក៏អាស៊ាននៅតែព្យាយាមជួយដោះស្រាយ ដើម្បីឲ្យមានកិច្ចចរចាស្វែងរកសន្តិភាពផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


