Connect with us

ព័ត៌មានជាតិ

អាជីវករច្រកទ្វារភ្នំដិន៖ ក្រដាស់បង់ពន្ធកំណត់តម្លៃសរសេរផ្សេង ពេលបង់លុយតម្លៃផ្សេង

បានផុស

នៅ

មិនទាន់មានដំណោះស្រាយណាមួយនៅឡើងទេពីសំណាក់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិភ្នំដិន ចំពោះក្រុមអាជីវករដែលទទូចសុំការយោគយល់លើតម្លៃពន្ធដែលពួកគាត់ត្រូវបង់យ៉ាងក្រាសក្រែលនាពេលនេះ។

គិតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមអាជីវកររាប់រយនាក់ដែលប្រកបរបរដឹកទំនិញចេញពីប្រទេស​វៀតណាម​ តាមច្រកទ្វាអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ នៅមិនទាន់បានទទួលដំណោះស្រាយណាមួយពីមន្ត្រី​គយ​ដែលឈរជើងនៅទីតាំងខាងលើនេះនៅឡើយទេ ខណៈករណីនេះបានកើតឡើងជិតកន្លះខែមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអាជីវករលើកឡើងថា ពួកគាត់ត្រូវបង្ខំចិត្តបង់ពន្ធទំនិញដែលដឹកចេញតាមអ្វីដែលមន្ត្រីគយបានកំណត់ បើទោះបីជាតម្លៃថ្លៃជាងនាពេលកន្លងមកមួយគុណនឹង២ គុណនឹង៣ យ៉ាងណាក៏ដោយ ព្រោះពួកគាត់ត្រូវការចំណូលផ្គត់ផ្គង់គ្រួសារ​ និងបង់ធនាគារ ទោះចំណេញតិចទួចយ៉ាងណាក្តី។ ពួកគាត់បន្ថែមថា រថយន្តកង់៦ លើកមុនបង់ពន្ធទំនិញនៅលើរថយន្តមិនដល់១លានរៀល ឬលើ១លានរៀលតិចតួច តែពេលនេះ ពួកគាត់ត្រូវបង់រហូតដល់៦ ទៅ៧លានរៀលឯណោះ។

ដោយឡែកអាជីវករដែលដឹកទំនិញតាមរម៉ក ឬរថយន្តសាំយ៉ុង គឺមន្ត្រីគយមិនអនុញ្ញាតិឲ្យដឹកដូចមុននោះទេ ធ្វើយ៉ាង​ណាត្រូវដឹកចេញតាមរយន្តធំៗ ចាប់ពីរថយន្តកង់៦ឡើងទៅ។ អាជីវករម្នាក់លើកឡើងថា ថ្ងៃមុនក្រដាស់ពន្ធដែលគយដាក់មកគាត់ គឺត្រូវបង់១លាន២០ម៉ឺនរៀល តែជាក់ស្តែងពេលបង់លុយគាត់ត្រូវបង់រហូតដល់៦លានរៀលទៅវិញ។គាត់ថា ក្រដាស់ពន្ធកំណត់តម្លៃសរសេរផ្សេង បង់លុយផ្សេង អត់យល់។

ក្រុមអាជីវករសំណូមពរទៅមន្ត្រីគយថ្នាក់លើមេត្តាពិនិត្យលើករណីនេះផង ពិសេសសំណូមពរសូមកុំហាមឃាត់ រឺម៉ក ឬរថយន្តសាំយ៉ុង មិនឲ្យដឹកទំនិញដូចសព្វថ្ងៃនេះអី ព្រោះពួកគាត់គ្មានលុយទិញរថយន្តធំៗមកដឹកនោះទេ។

ពាក់ព័ន្ធនឹងការដំឡើងតម្លៃពន្ធនេះ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ បានឲ្យដឹងតាមរយៈការហៅទូរស័ព្ទកាលពីរសៀលថ្ងៃទី៣១ ខែតុលា​ ថា ពិតជាមានការដំឡើងតម្លៃយកពន្ធពីអ្នករកស៊ីដឹកទំនិញចេញពីប្រទេសវៀតណាមមែន ព្រោះនេះជាគោលការណ៍ប្រមូលពន្ធពីអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម