ព័ត៌មានជាតិ
អ្នកកាសែតបរទេសជិត ១ ពាន់នាក់ចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានអ្នកសារព័ត៌មានជប៉ុនច្រើនជាងគេ
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានថ្លែងឲ្យដឹងថា មានអ្នកសារព័ត៌មានជាង ១ ពាន់នាក់ (១៦៤៨) បានចុះឈ្មោះ យកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន។

លោកប្រាប់ថា ក្នុងចំណោមអ្នកសារព័ត៌មានទាំងអស់មានស្ត្រី ៣៧០ នាក់ ដែលកម្ពុជាមានអ្នកសារព័ត៌មានច្រើនជាងគេរហូតដល់ ៧០០ នាក់ ហើយអ្នកសារព័ត៌មានមកពីប្រទេសជប៉ុន ១៧៤ នាក់ មានស្ត្រី ៣២ នាក់ ប្រទេសកូរ៉េខាត្បូង ១៤៨ នាក់ អាមេរិក ១០៣ នាក់។
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញនឹងមានវត្តមានចូលរួមពីបណ្ដាមេដឹកនាំកំពូលៗនៅលើពិភពលោក ដូចជា៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោកនាយករដ្ឋមន្ត្រីកាណាដា លោកនាយករដ្ឋមន្ត្រីចិន និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិជាដើម៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ