Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញផ្ដល់រង្វាន់ដល់ទូកង ដែលទទួលបានជ័យលាភី  

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត កាលពីរសៀល​ថ្ងៃទី ៧ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក និងផ្ដល់រង្វាន់ជ័យលាភីដល់ទូកង ដែលបានប្រណាំងអស់រយៈពេល ២ថ្ងៃកន្លងមកនេះ នៅតាមបណ្តោយព្រែកកំពុងបាយ នៅតំបន់ឆ្នេរខ្សាច់កោះស្មៅ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា ពិធីប្រណាំងទូកង នេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយការប្រណាំទូកនេះមានទូកចូលរួមចំនួន ១៣គូ ស្មើនឹង ២៦ ទូកង នេះ។

ជាលទ្ធផល មានទូកទទួលបានជ័យលាភីចំនួន ៤ ដោយទូកទទួលបានជ័យលាភីលេខ ១ មានឈ្មោះថា នារីសែនជ័យបារមីលោកយាយម៉ៅ ជាទូករបស់សមាគ​មនារីមន្ទីរកិច្ចការនារីខេត្ត ហើយទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល, ជ័យលាភីលេខ ២ បានទៅលើទូកមានឈ្មោះថា ដែនដីបុព្វតាមហានាគសែនជ័យ គឺជាទូករបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់​ និងសុរិយោដីខេត្ត ទទួលបានប្រាក់រង្វាន់ចំនួន ៣៥លានរៀល, ជ័យលាភីលេខ ៣ បានទៅលើទូកមានឈ្មោះថា សភាណិជ្ជកម្មខេត្តកំពត-កែប ទទួលបានប្រាក់រង្វាន់ចំនួន ៣០លានរៀល, និងជ័យលាភីលេខ ៤ បានទៅលើទូកមានឈ្មោះថា កំពតសែនជ័យបារមីលោកតាទីង ទទួលបានប្រាក់រង្វាន់ចំនួន ២៥លានរៀល។

ដោយឡែក ទូកដែលមិនបានជាប់ចំណាត់ថ្នាក់ចំនួន ២២ទូក ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ១០លាន រៀលស្មើៗគ្នា។ ក្នុងរយៈពេល ២ថ្ងៃ នៃការប្រណាំងទូកនេះដែរ ក៏មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទៅចូលរួមទស្សនា និងដើរលេងកម្សាន្ដ ផងដែរ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចជាតិ និងអន្តរជាតិ ប្រមាណជាង ៤២ ម៉ឺននាក់ បានចូលរួមទស្សនា និងដើរលេងកម្សាន្ដក្នុងពិធីប្រណាំងទូកង ថ្នាក់ខេត្តនេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ដែលបានរៀបចំពិធីប្រណាំងទូកង និងបានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈពេល ២ថ្ងៃនេះ ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងអ្នកទេសចរជាតិ-អន្តរជាតិ។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា ទាំងនេះ គឺចេញពីប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើប្រជាពលរដ្ឋមានឱកាសក្នុងការប្រារព្ធពិធីផ្សេងៗ និងមានឱកាសក្នុងការធ្វើដំណើរទៅតាមរមណីយដ្ឋាននានា ព្រមទាំងប្រកបមុខរបររកស៊ីដោយសុវត្ថិភាព និងមានភាពកក់ក្តៅ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម