Connect with us

ព័ត៌មានជាតិ

វិទ្យាល័យ​មួយ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ បាន​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន​ឡើងវិញ​ហើយ

បានផុស

នៅ

​​វិទ្យាល័យ​ ហ៊ុន សែន ​បុរី​១០០​ខ្នង​ នៅ​រាជធានី​ភ្នំពេញ ​ដែល​យក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​នោះ បាន​បើកទ្វារ​ស្វាគមន៍​សិស្ស​ឲ្យ​ចូល​រៀន​ឡើងវិញ​ នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២១​ខាងមុខនេះ​ បន្ទាប់ពី​មានការ​សម្អាត​សម្លាប់​មេរោគ​រួចរាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥​មករា​នេះ​ថា ​ក្រសួង​អប់រំ​បាន​ផ្តល់​ទីតាំង​វិទ្យាល័យ ​ហ៊ុន សែន​ បុរី​១០០​ខ្នង និង​អនុវិទ្យាល័យ​និង​បឋមសិក្សា​ហ៊ុនសែន​ពោធិចិនតុង​ដល់​ក្រសួងសុខាភិបាល ​សម្រាប់​ដាក់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មកពី​ក្រៅ​ប្រទេស​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ថ្ងៃ​។ លោក​បាន​បន្ត​ថា ​ប៉ុន្តែ​ចំពោះ​មុខ​នេះ សិស្ស​វិទ្យាល័យ​ ហ៊ុន សែន ​បុរី​១០០​ខ្នង​ នឹង​ចូលរៀន​នៅ​ថ្ងៃ​១១ ខែ​មករា ឆ្នាំ​២០២១ ដោយសារ​មានការ​សម្អាត​រម្ងាប់​មេរោគ​រួចរាល់ ក្រោយ​បាន​ផ្ទេរ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​រួចមក​។

​លោក​បាន​បន្ថែម​ទៀត​ថា​ ចំណែក​ឯ​សិស្ស​អនុវិទ្យាល័យ​និង​បឋមសិក្សា​ហ៊ុនសែន​ពោធិចិនតុង​នៅ​មិនទាន់​អាច​ចូលរៀន​ឡើងវិញ​បានទេ ​នៅ​ថ្ងៃ​១១ ខែមករា ឆ្នាំ​២០២១​នេះ​ ដោយ​ត្រូវ​ទៅ​រៀន​នៅ​សាលា​ផ្សេង​ ដែល​មាន​ទីតាំង​នៅ​ក្បែរ​សាលា​របស់​ខ្លួន​សិន​។ លោក​បាន​បញ្ជាក់​ថា ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅតែ​រក្សា​ជំហរ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ដដែល​ដោយ​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​ ដោយសារ​ប្រទេស​កម្ពុជា​មិន​មាន​ការឆ្លង​ នៅ​ក្នុង​សហគមន៍​ទៀត​ទេ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម