ព័ត៌មានជាតិ
កូនខ្លាឃ្មុំ ១ក្បាល ដែលពលរដ្ឋជួយសង្រ្គោះនៅមណ្ឌលគិរី ត្រូវបានបញ្ជូនទៅភ្នំតាម៉ៅ
កូនសត្វខ្លាឃ្មុំតូចមួយក្បាលដែលជួយសង្គ្រោះដោយប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត បញ្ជូនមកកាន់រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនមន្ត្រីសង្គ្រោះសត្វព្រៃ (WRRT team) ថែទាំចិញ្ចឹមបន្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នេត ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោក នេត ភក្រ្តា បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់អន្រ្ទង នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំ ទម្ងន់ ៧គីឡូក្រាម ពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា។ ប្រជាសហគមន៍រូបនោះ បានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្ត្រីជំនាញថែរក្សា។

ក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះប្រជាសហគមន៍ដែលមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃការថែរក្សាអភិរក្សសត្វព្រៃ និងបានចូលរួមក្នុងការសង្គ្រោះកូនសត្វខ្លាឃ្មុំតូចនេះមិនឱ្យមានគ្រោះថ្នាក់។ មិនតែប៉ុណ្ណោះ ក្រសួងបរិស្ថាន ក៏បានកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការអភិរក្សសត្វព្រៃ និងបាននាំយកកូនសត្វខ្លាឃ្មុំតូចនេះ មកថែរក្សាអភិរក្សនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃប្រកបដោយសុវត្ថិភាព៕
ដោយ៖ ថារី


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


