ព័ត៌មានជាតិ
នាយករដ្ឋបាលសាលាស្រុកសង្កែ សុំលាលែងពីតំណែង ដោយសារមិនពេញចិត្តនឹងការតែងតាំង អភិបាលរងថ្មី
នាយករដ្ឋបាលសាលាស្រុកសង្កែ លោក គង់ សុគុណ្ណា បានដាក់ពាក្យគោរពជូនទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំលាលែងពីការងារ ដោយសារមូលហេតុ មានភាពមិនប្រក្រតីក្នុងការត្រៀមប្រកាសតែងតាំងអភិបាលរងស្រុកចំនួន ២ រូប បន្ថែមទៀត។

ការស្នើសុំលាលែងពីតំណែងមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃនេះ បានធ្វើឡើងកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយលោកបានលើកឡើងថា ការងាររបស់លោកដែលបានចូលបម្រើតាំងពីឆ្នាំ ២០០១ មក ក្នុងនាទីជានាយករដ្ឋបាលសាលាស្រុកសង្កែ។
នៅពេលថ្មីៗនេះ ស្រាប់តែឃើញលោក គង់ សុគុណ្ណា បានដាក់ពាក្យស្នើសុំលាឈប់ពីតួនាទីការងារ ដោយសារការត្រៀមប្រកាសតែងតាំងអភិបាលរងស្រុកចំនួន ២ រូប មានភាពមិនប្រក្រតីសម្រាប់រូបលោក គឺមានភាពអយុត្តិធម៌ ទើបលោកសម្រេចចិត្តសុំលាឈប់ពីការងារតែម្ដង។

បើតាមប្រភពពីមន្ត្រីសាលាស្រុកមួយចំនួនបាននិយាយថា អភិបាលរងស្រុក ២ រូប ដែលត្រៀមប្រកាសនោះ គឺ ៖ ១ រូប មកពីការិយាល័យអប់រំស្រុក និង ១ រូបទៀត ពីសាលាខេត្តតែម្ដង។
កម្ពុជាថ្មី មិនទាន់ទទួលបានការបកស្រាយពីលោក គង់ សុគុណ្ណា អំពីបញ្ហាទាំងនេះនៅឡើយទេ បើមានការបំភ្លឺ នឹងធ្វើការផ្សាយបន្តទៀត៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


