ព័ត៌មានជាតិ
កម្ពុជាទទួលបានពានរង្វាន់ឧត្តមមានុវត្តន៍ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ-១៩
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា លោកពិតជាមានកិត្តិយសក្រៃលែងដែលមូលនិធិជាតិជំនួយសង្គម បានទទួលពានរង្វាន់ឧត្តមមានុវត្តន៍ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ-១៩ ពីក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន ASEAN Social Security Association (ASSA)។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន ASEAN Social Security Association (ASSA) លើកទី ៣៩ នៅប្រទេសឡាវ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
សូមជម្រាបថា មូលនិធិជាតិជំនួយសង្គមតំណាងដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានទទួលពានរង្វាន់ឧត្តមមានុវត្តន៍ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលកូវីដ-១៩ ពីក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន ASEAN Social Security Association (ASSA)។

លោក ឈួរ សុបញ្ញា បានថ្លែងបន្តថា ពានរង្វាន់ឧត្តមមានុវត្តន៍ គឺជាពានរង្វាន់របស់សមាគមសន្តិសុខសង្គមអាស៊ាន ដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាល ជូនចំពោះបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ដែលបានបំពេញការងារប្រកបដោយភាពជោគជ័យ លើឧត្តមភាពនៃការផ្តល់សេវាគាំពារសង្គម ជូនដល់ប្រជាពលរដ្ឋតាមប្រទេសនីមួយៗ ហើយមានកិត្តិយសណាស់ក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកបន្តថា ការទទួលបានពានរបស់មូលនិធិជាតិជំនួយសង្គម ពីក្រុមប្រឹក្សាជាតិសន្តិសុខសង្គមនេះ គឺជាមោទនភាពមួយរបស់មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ហើយក៏ជាលើកដំបូងដែរ ខណ:ស្ថាប័ននេះទើបបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ ២០២២ តាមរយ:អនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។
គណ:កម្មការបានវាយតម្លៃ សម្រាប់ការផ្តល់ពាន់រង្វាន់ដោយផ្តោតលើ៖
១. យន្តការអនុវត្ត
២. ប្រព័ន្ធបើកផ្តល់
៣. លទ្ធផលអនុវត្ត
៤. ការសហការរបស់ស្ថាប័នពាក់ព័ន្ធ។
ផ្តើមចេញពីពានរង្វាន់នេះ មូលនិធិជាតិជំនួយសង្គម បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ លោក ឈួរ សុបញ្ញា ក៏បានថ្លែងអំណរគុណជូនក្រសួងស្ថាប័នពាក់ព័ន្ធដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងផែនការ, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងបណ្តារាជធានី-ខេត្តទាំង ២៥ ដែលតែងតែជួយគាំទ្រ និងស្រាក់ដៃគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
មូលនិធិជាតិជំនួយសង្គម ក៏បានថ្លែងអំណរគុណផងដែរចំពោះដៃគូអភិវឌ្ឍទាំងអស់ ដែលមានដូចជា៖ អង្គការ UNICEF អង្គការ UNDP អង្គការ GIZ និងអង្គការ OXFAM ដែលតែងតែជួយគាំទ្រទាំងថវិកា និងបច្ចេកទេស៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


