Connect with us

ព័ត៌មានជាតិ

ដំណឹងល្អសម្រាប់នគរបាលស្ត្រី! ពីខែមករា ឆ្នាំ២០២៥ទៅ នគរបាលស្ត្រីមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ

បានផុស

នៅ

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាល នឹងឧបត្ថម្ភសាច់ប្រាក់ជូនកងកម្លាំងជាស្ត្រីដែលមានផ្ទៃពោះ រាល់ពេលទៅពិនិត្យផ្ទៃពោះ។ ជាមួយគ្នា រដ្ឋ ក៏នឹងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះជាប់ឃុំនៅតាមពន្ធនាគារដូចគ្នា​ ប៉ុន្តែកម្មវិធីនេះ ស្ថិតក្នុងដំណាក់កាលនិតីវិធីចចារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាមុនសិន។  លោក ចន ណារិទ្ធ បានឱ្យដឹងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី រាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ពលរដ្ឋកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា លោក ចន ណារិទ្ធ លើកឡើងបែបនេះ៖« …នាពេលឆាប់ៗខាងមុខនេះ កងកម្លាំងប៉ូលិស កងកម្លាំងនគរបាលជាស្ត្រី (ដែលមានផ្ទៃពោះ) គាត់នឹងទទួលបានអត្ថប្រយោជន៍ប្រភេទនេះ(កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ​ និងកុមារអាយុក្រោម២ឆ្នាំ)ដូចគ្នាដែរ»។

ជាមួយគ្នានេះ ឆ្លើយតបនឹងសំណួរ ដែលសួរថាតើ រដ្ឋាភិបាល មានគម្រោងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដែរឬទេ? លោក ចន ណារិទ្ធ ឱ្យដឹងថា៖« គោលការណ៍មានហើយ! គឺការពង្រីកអត្ថប្រយោជន៍(កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ​ និងកុមារអាយុក្រោម២ឆ្នាំ) ទៅដល់បងៗជាស្ត្រី ដែលកំពុងតែស្ថិតនៅក្នុងមជ្ឈមណ្ឌលកែប្រែ ឬក្នុងពន្ធនាគារ»។

ជុំវិញបញ្ហានេះ លោក ចន ណារិទ្ធ បានរំលឹកថា រដ្ឋបានគិតគូរចំពោះលើកិច្ចការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កំពុងជាប់ឃុំ តាំងពីយូរណាស់មកហើយ ក៏ប៉ុន្តែកិច្ចការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះកំពុងជាប់ឃុំនេះ មិនទាន់លេចចេញជារូបរាងជាផ្លូវការបាន ក៏ព្រោះតែស្ត្រីជាប់ឃុំមិនមានសិទ្ធិ និងមិនអាចចេញទៅពិនិត្យផ្ទៃពោះ បានដូចស្ត្រីមានផ្ទៃពោះទូទៅឡើយ។ ដើម្បីពន្លឿនកិច្ចការងារនេះ បច្ចុប្បន្ន ភាគីពាក់ព័ន្ធ កំពុងស្វែងរកចំណុចរួម ដើម្បីផ្ដល់ជា​ប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ឃុំនៅតាមពន្ធនាគារ។

លោកអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះ អះអាងថា ក្រោយបញ្ចប់នីតិវិធី ក្រុមការងារជំនាញ នឹងបញ្ជូនផែនការលម្អិតទៅកាន់ប្រមុខរាជរដ្ឋាភិ​បាល ដើម្បីចេញជាអនុក្រឹត្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះកំពុងជាប់ឃុំនៅតាមពន្ធនាគារ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី ដែលបានចាប់ផ្តើមអនុវត្តដំបូងក្នុងឆ្នាំ២០១៨ ដោយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតជាស្ត្រីនៅពេលសម្រាល។ ប៉ុន្តែចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ ព្រមទាំងផ្តល់សេវាសុខាភិបាលបន្ថែម ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរហូតដល់កុមារអាយុ ២ឆ្នាំ ហើយបាន ពង្រីកវិសាលភាពដល់មន្ត្រីរាជការ, មន្ត្រីកម្មសិក្សា, និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤, ស្ត្រី និងកុមារសរុបប្រមាណ ៧៧ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា២ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម