ព័ត៌មានជាតិ
ក្រុមហ៊ុនតូចធំជិត ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅខេត្តព្រះសីហនុ
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះឆ្នេរមាន ៣៣ ក្រុមហ៊ុន។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីសស្តីពីគម្រោងសម្បទានលើកន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍កាលពីរសៀលថ្ងៃទិ២៤វិច្ឆិកា នៅសាលាខេត្តព្រះសីហនុ លោកអភិបាលរងខេត្តបានបន្តថាដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។

លោកអភិបាលរងខេត្តបានបន្តទៀតថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុដែលត្រូវបានគេស្គាល់ថា ជាខេត្តមួយដ៏សំខាន់របស់ប្រទេសកម្ពុជានោះ ក្រៅពីមានកំពង់ផែអន្តរជាតិសម្រាប់ចរាចរណ៍ ទំនិញគ្រប់ប្រភេទ ក៏មានរមណីយដ្ឋាន ឬកន្លែងកំសាន្តដ៏ពេញនិយមផងដែរ គឺឆ្នេរសមុទ្រដ៏ស្រស់ត្រកាល ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ ហើយក៏រកចំណូលចូលថវិកាជាតិផងដែរ។
បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុធ្លាប់ បានប្រាប់កម្ពុជាថ្មីថា ខេត្តព្រះសីហនុមានកោះចំនួន៣២ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ចខេត្ត ហើយក្នុងនោះមានកោះចំនួន ២០ កំពុងអភិវឌ្ឍ និងមាន ៥កោះកំពុងដំណើរការអាជីវកម្ម គឺកោះសង្សារ (កោះអូនកោះបង) កោះក្របី កោះតាកៀវ កោះឬស្សី និងមួយផ្នែកនៃកោះរ៉ុង ដែលមានសណ្ឋាគារ Royal Sand របស់ក្រុមហ៊ុន Royal Group។

ចំណែកឯកោះពស់វិញ ការអភិវឌ្ឍរបស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៉ិនវេសមេនគ្រុប អិលធីឌី រួមមាន ស្ពានមួយខ្សែប្រវែង៩០០ម (សាងសង់រួច១០០ ភាគរយ) សាងសង់ភូមិគ្រឹះចំនួន១៨ខ្នងរួចរាល់ និងសាងសង់ផ្លូវប្រវែងជាង៥គីឡូម៉ែត្រ ធ្វើពីបេតុង (គិតជាភាគរយ៦០ភាគរយ) និងសំណង់ភូមិគ្រឹៈមួយចំនួន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ