សន្តិសុខសង្គម
អាវុធហត្ថខេត្តព្រះសីហនុ ឆ្មប់បង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស ១០នាក់
អាវុធហត្ថខេត្តព្រះសីហនុ បានធើ្វការស្រាវជ្រាវទីតាំងមួយកន្លែង សង្ស័យពាក់ព័ន្ធបទល្មើស រហូតឈានដល់ការចុះបង្រ្កាប ឃាត់ខ្លួនមនុស្សចំនួន១០នាក់ ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រសាសន៍ណែនាំរបស់ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០០និង០៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរ


ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្រ្កាបទីតាំងផ្ទះល្វែងមួយកន្លែង (៣ល្វែង) មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ភេទប្រុស (ក្នុងនោះជនជាតិចិន ០៨នាក់, ជនជាតិមីយ៉ាន់ម៉ា ០១នាក់) ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្តនៅទីតាំងផ្ទះល្វែងស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។


ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិបរទេសជាបច្រើននាក់ និងដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ (ALL IN ONE) ចំនួន០៨ឈុត, ទូរសព្ទដៃ (ប្រើប្រាស់ផ្ទាល់ខ្លួន) ចំនួន១២គ្រឿង, លិខិតឆ្លងដែន ចំនួន០២ច្បាប់, អត្តសញ្ញាណសញ្ជាតិចិន ចំនួន០៤សន្លឹក, បណ្ណចេញចូលហុងកុង-ម៉ាកាវ ចំនួន០៣សន្លឹក, សៀវភៅការងារជនបរទេស ចំនួន០៤សន្លឹក, បណ្ណសន្តិសុខសង្គមចិន ចំនួន០១សន្លឹក, កាតការងារភីលីពីន ចំនួន០១សន្លឹក, បណ្ណបើកបរ ភីលីពីន ចំនួន០១សន្លឹក និង កាតធនាគារ ចំនួន០២សន្លឹក។


បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


