ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅ នឹងរៀបចំឡើងវិញនៅដើមខែធ្នូ ដើម្បីជំរុញការអាន ក្រោយខកខាន ២ឆ្នាំ
ក្រោយខកខានរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ពិព័រណ៍សៀវភៅកម្ពុជា នឹងត្រូវរៀបចំឡើងវិញរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ រហូតដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅបរិវេណបណ្ណាល័យជាតិ។ ឆ្នាំ ២០២២នេះ ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ នឹងធ្វើឡើងក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ លោក គឹម ពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជា ត្រូវបានរៀបចំឡើងប្រកបដោយភាពជោគជ័យចំនួន ៨លើករួចមកហើយ។ ប៉ុន្តែសម្រាប់នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ពិព័រណ៍សៀវភៅកម្ពុជានេះ ត្រូវបានអាក់ខាន ដោយសារការរាតត្បាតដ៏សាហាវនៃជំងឺកូវីដ១៩។

លោក គឹម ពិនន់ បានបញ្ជាក់ថា ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២នេះ រៀបចំធ្វើឡើងក្នុងគោលបំណងជំរុញវប្បធម៌នៃការអានសៀវភៅទៅក្នុងសង្គមកម្ពុជា ជាពិសេស ស្រទាប់យុវជន ដែលជាធនធានមនុស្សដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជា ជំរុញឲ្យយុវជនស្គាល់កាន់តែច្បាស់គុណតម្លៃនៃការអាន។ ទន្ទឹមនេះ ក៏ដើម្បីចូលរួមផ្សព្វផ្សាយការបោះពុម្ពសៀវភៅកម្ពុជាគ្រប់ប្រភេទទៅក្នុងទីផ្សារ បង្កើនវិធីនិទានរឿង និងគូគំនូនៅក្នុងសៀវភៅរឿងសម្រាប់កុមារ លើកទឹកចិត្តដល់កវីនិពន្ធទាំងអស់ឲ្យខិតខំបង្កើតស្នាដៃថ្មីៗ និងដើម្បីសុំការគាំទ្រដល់ឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា។

បើតាមលោក គឹម ពិនន់ ការតាំងពិព័រណ៍សៀវភៅ ឆ្នាំ២០២២នេះ មានការចូលរួមចំនួន ១៩៧ស្ដង់ ខណៈកាលពីឆ្នាំ ២០១៩ មានត្រឹមតែ ១៤៥ស្ដង់ប៉ុណ្ណោះ។ ជាមួយគ្នានេះ សកម្មភាពមួយចំនួនត្រូវបានដាក់បញ្ជូលក្នុងពិព័រណ៍សៀវភៅនេះ មានជាអាទិ៍ វេទិកាស្ដីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក បទបង្ហាញទាក់ទងនឹងអក្សរសាស្ត្រខ្មែរ អក្សរសិល្ប៍ និងវិទ្យាសាស្ត្រ កម្មវិធីនៃការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត ការចែករំលែកបទពិសោធលើការតែងនិពន្ធ និងមានល្បែងសិក្សាសម្រាប់កុមារ ព្រមទាំងការប្រគុំតន្រ្តី ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


