ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់គ្រឹះស្ថានបឋមសិក្សារដ្ឋចាប់ពីថ្ងៃទី០២មករាតទៅ
ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣សម្រាប់គ្រឹះស្ថានបឋមសិក្សារដ្ឋចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ តទៅ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមសេចក្តីណែនាំស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា ២០២២-២០២៣របស់ក្រសួងអប់រំយុវជននិងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំយុវជននិងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងស្រុកខណ្ឌនិងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា
២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។
បើតាមក្រសួងអប់រំការចំពោះវិសមកាលប្រព្រឹត្តិទៅចំនួន២ដង គឺវិស្សមការតូចចាប់ពីថ្ងៃទី ០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ និងមហាវិស្សមកាលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ចំពោះការប្រារព្វពិធីបើកបវេសនកាលក្រសួងអប់រំបានណែនាំឱ្យគ្រប់សាលារៀនត្រូវរៀបចំចងបដាពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាលឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំឬមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមន្ទីរអប់រំយុវជននិងកីឡារាជធានី ខេត្តការិយាល័យអប់រំយុវជននិងកីឡានិងនៃរដ្ឋបាលក្រុងស្រុកខណ្ឌអាជ្ញាធរដែនដីតំណាងសហគមន៍មាតាបិតានិងអ្នកអាណាព្យាបាលសិស្សចូលរួមសមស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដានិងបិទផ្សាយប្រដាសបញ្ជាក់ពីការចូលរៀនដោយឥតគិតថ្លៃ។

ជាមួយគ្នានេះដែរក្រសយងអប់រំបានបញ្ជាក់ថាឆ្នាំសិក្សា ២០២២-២០២៣ដំណើរការនៃការអប់រំបឋមសិក្សាផ្ដល់សំខាន់លើកំណែទម្រង់សាលារៀនតាមរយៈការអនុវត្តកម្មវិធីសាលាកុមាមេត្រីនិងការគ្រប់គ្រងតាមសាលារៀនក្នុងគោលបំណងដើម្បីធានាបានការអប់រំមានគុណភាពការប្រកបដោយសមធម៌បរិយាបន្ននិងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាតាមគោលដៅនិងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំនិងផែនការយុទ្ធសាស្ត្រវិស័យអប់រំ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


