ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ផ្តាំសិស្សទី១២ ចងចាំថា និទ្ទេសមិនអាចកំណត់អនាគតបានទេ សំខាន់ខំរៀន និងចាប់ជំនាញខ្លួនស្រឡាញ់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងផ្តាំទៅសិស្សថ្នាក់ទី១២គ្រប់រូបបន្តប្រឹងប្រែងមើលមេរៀន និងបន្តអនុវត្តលំហាត់ឱ្យបានច្រើន ទើបអាចសម្រេចតាមគោលដៅដែលខ្លួនចង់បាន។ ជាពិសេស បណ្ឌិតសភាចារ្យ ផ្តាំសិស្សានុសិស្សឱ្យចងចាំថា និទ្ទេសមិនកំណត់វាសនាពេលអនាគតបានទេ ហេតុនេះត្រូវខំរៀនបន្តទៀត និងចាប់ជំនាញដែលខ្លួនស្រឡាញ់ឱ្យចេះច្បាស់។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសរដ្ឋមន្ត្រីក្រសួងអប់រំ ជួបសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។ នេះ បើតាមការផ្សព្វផ្សាយលើហ្វេសប៊ុករបស់ក្រសួងអប់រំ។

ក្រសួងបានឱ្យដឹងថា ក្នុងជំនួបសំណេះសំណាលនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡង បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយត្រូវចេះសង្ខេបមេរៀន បន្តមើលមេរៀនឱ្យយល់ច្បាស់ទើបចងចាំបានយូរ បន្តអនុវត្តលំហាត់ឱ្យបានច្រើនដោយប្រើប្រាស់សៀវភៅជំនួយត្រៀមប្រឡងដែលផ្ដល់ជូននាឱកាសនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ក៏ត្រូវបង្កើតទម្លាប់រៀនសូត្រច្បាស់លាស់ ពង្រឹងសមត្ថភាពភាសាបរទេស និងចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពឆ្លាតវៃ ដើម្បីជួយដល់ការរៀនសូត្រឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ឱ្យសិស្សចងចាំថា៖ “និទ្ទេសមិនកំណត់វាសនា ឬជោគជ័យក្នុងអាជីពអនាគតរបស់ក្មួយៗទេ សំខាន់បំផុតគឺត្រូវបន្តយកចិត្តទុកដាក់សិក្សានៅកម្រិតបន្តបន្ទាប់ទៀត ត្រូវប្រាកដថាក្មួយៗបានចាប់យកជំនាញសិក្សាដែលខ្លួនស្រឡាញ់ រៀនឱ្យចេះច្បាស់ និងអាចប្រើប្រាស់ចំណេះដឹងជំនាញរបស់ខ្លួនបម្រើដល់សង្គមជាតិ”។
តាមរយៈការខិតខំរៀនសូត្រ រដ្ឋមន្ត្រីក្រសួងអប់រំ ជឿជាក់ថា សិស្សានុសិស្សគ្រប់រូបនឹងទទួលបានជោគជ័យក្នុងការប្រឡង ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ខ្លួន ជាពិសេសទទួលបាននិទ្ទេសដែលខ្លួនប្រាថ្នាចង់បាន៕




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


