ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់អំណោយជូនបណ្ណាល័យ និងសិស្សានុសិស្សក្នុងខេត្តកំពង់ស្ពឺដែលទទួលបានពីស្ថានទូតចិន
នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រគល់ជូនតាមរយៈឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់បណ្ណាល័យ កំពង់ស្ពឺ និងសិស្សមានជីវភាពលំបាក ក្នុងខេត្តកំពង់ស្ពឺ។

ពិធីប្រគល់ទទួលបានប្រព្រឹត្តទៅក្រោមអធីបតីភាពឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក. ខេត្តកំពង់ស្ពឺ លោកជំទាវ សេង សុមេត្តា អនុប្រធានក្រុមការងារ ស.ស.យ.ក. បម្រេីការនៅទីស្តីការ គណ:រដ្ឋមន្ត្រី លោកប្រធានមន្ទីរអប់រំខេត្តកំពង់ស្ពឺ ក្រុមការងារ ស.ស.យ.ក. ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រេីនទៀត។ អំណោយដែលធ្វើការប្រគល់នាឱកាសនេះ រួមមាន៖ កុំព្យូទ័រលើតុចំនួន ៨គ្រឿង ម៉ាស៊ីនព្រីនធ័រ/ស្កេន័រ ៤គ្រឿង និងកង់ចំនួន១០០គ្រឿង។

ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថា អំណោយដែលប្រគល់ជូននៅពេលនេះ គឺផ្តេីមចេញពីការផ្តល់ឱកាសរបស់ឯកឧត្តម ហ៊ុន ម៉ានី ដល់ឯកឧត្តមក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ:ពេលខ្លីនៅប្រទេសចិន កាលពីចុងឆ្នាំ២០២១កន្លងទៅ។ នៅទីនោះ ឯកឧត្តមបានសិក្សាស្វែងយល់ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយភាគីចិន។ ក្រោយត្រឡប់មកកម្ពុជាវិញ ឯកឧត្តមបានបន្តទំនាក់ទំនងល្អជាមួយស្ថានទូតចិននៅកម្ពុជា រហូតដល់ទទួលបានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ ដេីម្បីចូលរួមលើកស្ទួយវិស័យអប់រំ ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។ ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដេីម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្រ្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិន ជាពិសេសឯកឧត្តម គង់ ច័ន្ទវាសនា ដែលបានសម្របសម្រួលក្នុងការបញ្ជូនអំណោយ ដែលមានសារៈសំខាន់សម្រាប់វិស័យអប់រំ និងបានជួយសម្រាលការលំបាកដល់ប្អូនៗសិស្សានុសិស្សដែលពុំមានមធ្យោបាយធ្វើដំណើរទៅសាលារៀន។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ភាគីចិននឹងបន្តការឧបត្ថម្ភដល់ខេត្តកំពង់ស្ពឺរបស់យើងជាបន្តបន្ទាប់ទៀត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


