Connect with us

បច្ចេកវិទ្យា

Galaxy Z Fold7 | Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ដាក់សម្ពោធជាផ្លូវការ!

បានផុស

នៅ

(ភ្នំពេញ) ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥៖ គ្រាន់តែបញ្ចប់ព្រឹត្តិការណ៍ដ៏សំខាន់ Galaxy Unpacked របស់សាមសុង ភ្លាម ពេលនេះស្មាតហ្វូន ត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 កំពុងល្បី និងផ្ទុះការចាប់អារម្មណ៏ខ្លាំងទៅលើ រូបរាង ស្តើង ស្រាល និងធន់ជាងមុន ដែលមានអតិថិជនជាច្រើនកំពុងពេញចិត្ត និងប៉ងធ្វើជាម្ចាស់ទូរសព្ទសាមសុង ជំនាន់ថ្មីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនចាំយូរទេ ពេលនេះទូរសព្ទត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 បានដាក់សម្ពោធជាផ្លូវការហើយ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ

តារាល្បីៗ និងបងៗ Content Creators ជាច្រើនរូបដែល​សុទ្ធសឹងតែ​ជាបុគ្គល​ដែល​ជោគជ័យក្នុងមុខជំនួញ ក៏ដូចជាមានឈ្មោះល្បីល្បាញក្នុងងប្រទេសកម្ពុជា ផងដែរ មិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានតំណាងចែកចាយ​តូចធំ ទាំងថ្មី ទាំងចាស់ និងបងៗ សារព័ត៌មានជាច្រើនរូប អញ្ជើញចូលរួមទស្សនា ក៏ដូចជាស្ទាបផ្ទាល់ និង​ធ្វើការ​តេស្តផ្ទាល់​ដៃ​ទៅ​លើរូបរាងដ៏ស្ដើង ស្រាល ព្រមទាំងមុខងារ AI ថ្មីៗ។

លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “បន្ទាប់ពីមានសំណូមពរជាច្រើនពីអ្នកប្រើប្រាស់ ពេលនេះ ស្មាតហ្វូនត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 ជំនាន់​ថ្មីនេះ គឺមានការដុសខាត់ ច្រើន​ទៅលើរូបរាង ភាពស្ដើង ស្រាល ធន់មាំជាងមុន ជាពិសេសការបំពាក់មុខងារ AI បន្ថែម ដែលធ្វើឱ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល” ។

តស់! មកមើលចំណុច លេចធ្លោ និងការអាប់ដេតរបស់ស្មាតហ្វូនត្រកូលបត់ Galaxy Z Series ទាំងអស់គ្នា៖

*Galaxy Z Fold7

1. រូបរាងទាក់ទាញ ស៊ីវិល័យ៖

– កម្រាស់ស្ដើងពេលបើកត្រឹមតែ 4.2mm និងពេលបត់ត្រឹមតែ 8.9mm

– ស្រាលជាងមុនត្រឹមតែ 216g

– ទំហំអេក្រង់ធំជាងមុនលើ Cover Screen 6.9” និង Main Screen 8.0” ងាយស្រួលប្រើ និងមើលបានពេញភ្នែកល្អ

– Seamless Multitasking អាចប្រើប្រាស់បាន 3 Apps ក្នុងពេលតែមួយ

– ជម្រើសពណ៌ស៊ីវិល័យ៖ Blue Shadow, Silver Shadow និង Jet Black

2. ចំណុចពិសេសនៃកាមេរ៉ា៖

– កាមេរ៉ាគោល 200MP, Ultra-Wide Camera 12MP, និង Telephoto 10MP

– កាមេរ៉ា Len ទូលាយ៖ កម្រិតភាពច្បាស់ល្អជាងមុន

– មុខងារ Provisual អាចបំប្លែងរូបភាពឱ្យច្បាស់លម្អិតជាងមុន

– អាចថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR

– មុខងារ Macro Mode អាចចាប់យករូបភាពច្បាស់លម្អិតជាងមុននៅពេលដាក់កាមេរ៉ាទៅ ជិតវត្ថុអ្វីមួយ Auto Focus

3. ប្រព័ន្ធដំណើរការខ្លាំង៖

– បំពាក់បន្ទះឈីប Snapdragon 8 Elite for Galaxy (3nm)

– ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48

– កម្លាំងថាមពលថ្មធំ 4,400mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)

– ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់

*Galaxy Z Flip7

1. រូបរាងឡូយកាលីប៖

– Cover Screen លាតពេញជាងមុន ទំហំ 4” Infinity Flex Window Super AMOLED 60-120 Refresh Rate

– Main Screen Dynamic AMOLED 2X 1-120Hz Refresh Rate

– កម្រិតភាពច្បាស់ជាងមុនរហូតដល់ 1,600nits

– កម្រាស់ស្ដើង ស្រាលជាងមុនត្រឹម 188g

– ជម្រើសពណ៌តំណាងភាពទាន់សម័យ៖ Coral Red និង Blue Shadow

2. ចំណុចពិសេសនៃកាមេរ៉ា៖

– កាមេរ៉ាកម្រិតខ្ពស់លើបច្ចេកវិទ្យាល្អជាងមុន

– អាចថត Selfie បែបធម្មជាតិជាមួយ កាមេរ៉ានៅលើ Cover Screen ជាមួយ Main Camera 50MP

– Zoom Rocker ងាយស្រួលក្នុងការ Zoom In និង Zoom Out (មុខងារនេះចេញនៅពេលថតជា វីដេអូ)

– កាមេរ៉ាគោលថតវីដេអូ Nightography ដ៏អស្ចារ្យនៅពេលរាត្រីរហូតដល់ 10-bit HDR

– មុខងារ Flex Cam អាចបង្កើត Filter ស្អាតៗលើ Cover Screen យ៉ាងងាយស្រួល

3. ប្រព័ន្ធដំណើរការខ្លាំង៖

– បំពាក់បន្ទះឈីប Samsung Exynos 3,500 for Galaxy (3nm)

– ការពារជម្រាបទឹក និងធូលី កម្រិតខ្ពស់ IP48

– កម្លាំង​ថាមពលថ្មធំ 4,300mAh ប្រើប្រាស់បានកាន់តែយូរ (Super-Fast Charging)

– ដំណើរការដោយ OneUI 8 និង អាច Upgrade រហូតដល់ 7 ជំនាន់

មុខងារក៏អេម ហើយមានកាដូថែមជូនជាច្រើនទៀត! ប្រញាប់រួសរាន់ដាក់ Pre-Order ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 កក្កដា ឆ្នាំ 2025 នឹងទទួលបានការថែមជូនដូចជា៖

សម្រាប់ការ Pre-Order Galaxy Z Fold7

– ទទួលបានកាស Galaxy Bud3 Pro

– ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

– Travel Adapter Original 25W

– ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

– ការធានារយៈពេល 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

– ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

– ទទួលបាន Sim Card លេខពិសេស

សម្រាប់​ការ Pre-Order Galaxy Z Flip7

– ទទួលបានកាស Galaxy Bud3

– ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

– Travel Adapter Original 25W

– ការបញ្ចុះតម្លៃ $100 (បានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

– ការធានារយៈ 2ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

– ទទួលបានការធានាលើអេក្រង់ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

– ទទួលបាន Sim Card លេខពិសេស

ជាមួយស្មាតហ្វូនត្រកូលបត់ Galaxy Z Fold7 និង Galaxy Z Flip7 ស្ដើងក៏ស្ដើង ស្រាលក៏ ស្រាល គុណសម្បត្តិក៏លេចធ្លោ ប្រូម៉ូសិនក៏ញាក់!! រកណ៎ាបាន មានតែនៅសាមសុង…!

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរសព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញទូរសព្ទមានប័ណ្ណធានាត្រឹមត្រូវ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២០ វិនាទី មុន

Galaxy Z Fold7 | Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ដាក់សម្ពោធជាផ្លូវការ!

លៀក លីដា
ជីវិតកម្សាន្ដ៨ នាទីutes មុន

លោក លៀក លីដា ស្នើផលិតករ-អ្នកសិល្បៈ រួមគ្នាផ្សព្វផ្សាយនិងពង្រឹងគុណភាពនៃការផលិតភាពយន្តខ្មែរ

សេចក្ដីជូនដំណឹង៩ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការថែទាំបណ្តាញប្រព័ន្ធទឹក ភ្លើង នៅក្នុងមន្ទីរ សម្រាប់ឆ្នាំ ២០២៥

ព័ត៌មានជាតិ១៦ នាទីutes មុន

ចំណតផែពហុបំណង TS៣ ជាទីស្នាក់ការកណ្តាលប្រវត្តិសាស្ត្ររបស់កំពង់ផែស្វយ័តភ្នំពេញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ ដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ​បង្កើន​ភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម