ព័ត៌មានជាតិ
ផ្លូវថ្មើរជើងចតុមុខ នឹងដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃទី ២១ មិថុនា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត តែពលរដ្ឋអាចដើរកម្សាន្តបាន
ផ្លូវថ្មើរជើងចតុមុខ នឹងដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃទី ២១ មិថុនា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅចំណុចមុខផ្សាររាត្រី តែប្រជាពលរដ្ឋដែលមានបំណងដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ អាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា។

តាមសេចក្ដីជូនដំណឹងស្ដីពីការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធិនាមផ្លូវថ្មើរជើង ជា“ផ្លូវថ្មើរជើងចតុមុខ” នៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ ៩៤ រហូតដល់មុខព្រះបរមរាជវាំង) រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធិនាមផ្លូវថ្មើរជើង ជា“ផ្លូវថ្មើរជើងចតុមុខ” នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅមុខផ្សាររាត្រី នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ដើម្បីពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធិនាមផ្លូវថ្មើរជើងចតុមុខខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្ដោះអាសន្ននៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី និងតាមបណ្ដោយតីរវិថី ព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ដោយស្នើសុំប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤:០០ នាទី រហូតដល់បញ្ចប់កម្មវិធី។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលមានបំណងដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ អាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា៕
អត្ថបទ ៖ ស្រីរ័ត្ន






-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


