ព័ត៌មានជាតិ
ជនជាតិអាមេរិកកាំងម្នាក់ សរសើរការជួយសង្រ្គោះរបស់កងកម្លាំងកម្ពុជា
លោក ដន សេម ជាជនជាតិអាមេរិកាំង មានដើមកំណើត រស់នៅរដ្ឋថេនេស៊ី និងបានមករស់នៅកម្ពុជា ហើយលោក ក៏ជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើន ដោយសារជំនន់ទឹកភ្លៀង នៅបុរី មួយកន្លែង ក្នុងខ័ណ្ឌដង្កោ ផងដែរ ។
នៅក្នុងកិច្ចសម្ភាសន៍ ជាមួយក្រុមក្រុមការងារជួយសង្គ្រោះ លោក ដន បានចាត់ទុកថា ព្យុះភ្លៀង នៅកម្ពុជានេះ មិនខុសអ្វីពីអាមេរិក ឡើយ ។ លោក ដន បានហៅការជួយសង្គ្រោះជីវិតប្រជាជនពីសំណាក់ក្រុមសង្គ្រោះកម្ពុជា ថា ធ្វើបានល្អណាស់ និងចង់ឲ្យអាមេរិក យកគំរូតាមបែបនេះ។ លោកថា នៅអាមេរិក គេមិនសូវខ្វល់បែបនេះឡើយ ។
លោកបានកោតសរសើរការចាត់ចែងភ្លាមៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ចំពោះជនរងគ្រោះ ដោយសារទឹកជំនន់នេះទៀតផង។

ក្នុងពេលទឹកកំពុងស្រកចុះ និងវិលចូលលំនៅដ្ឋានវិញនេះ លោក ដន ក៏ឆ្លៀតនិយាយរឿងអស់សំណើចហួសចិត្តផងដែរ ដែលលោកមានមាឌធំ តែជិះទូកតូច ហើយក្រឡាប់ទូក នៅពេលអ្នករួមដំណើរចុះពីលើទូកអស់ និងនៅសល់តែគាត់ម្នាក់៕
អត្ថបទ ៖ កោះកែវ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


