ព័ត៌មានជាតិ
បច្ចុប្បន្នមានគម្រោងបុរី ៥១០ កន្លែងនៅទូទាំងប្រទេសកម្ពុជា
បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា គិតត្រឹមឆ្នាំ ២០២២ មានគម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីចំនួន ៥១០ គម្រោងនៅទូទាំងប្រទេស។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា គិតពីឆ្នាំ២០០៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ សំណង់លំនៅឋានមានចំនួន ៣៤ ៣៧៣ គម្រោង, សំណង់អគារសណ្ឋាគារមានចំនួន ១ ០៧៣គម្រោង, សំណង់អគារពាណិជ្ជកម្មមានចំនួន ៣ ១៣៦គម្រោង (សំណង់អគាររោងចក្រមានចំនួន១០ ៦២៩គម្រោង) និងសំណង់អគារពហុមុខងារមានចំនួន ៣៣០គម្រោង។

ដោយឡែកទាក់ទងការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ អគារដែលមានកម្ពស់ចាប់ពី ៥ ជាន់ទៅ ៩ ជាន់ មានចំនួនសរុប ១ ៤២៣អគារ, អគារចាប់ពី ១០ ជាន់ ទៅ ១៩ ជាន់ មានចំនួន ៦៩៩ អគារ, អគារចាប់ពី ២០ ជាន់ ទៅ ២៩ ជាន់ មានចំនួន ២៣៣ អគារ, អគារចាប់ពី ៣០ ជាន់ទៅ ៣៩ ជាន់ មានចំនួន ១២៩ អគារ, អគារចាប់ពី ៤០ ជាន់ឡើង មានចំនួន ៥០ អគារ។ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ១ ៦៧៥អគារ ខេត្តព្រះសីហនុ ចំនួន៦៨៥អគារ នៅខេត្តបន្ទាយមានជ័យចំនួន ១៣១អគារ និងផ្សេងៗចំនួន ៤៣ អគារ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


