ព័ត៌មានជាតិ
កម្មវិធីសប្បុរសធម៌លើកទី១២ បានវិត្រឡប់មកវិញហើយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ក្រោយពីផ្អាកដំណើរការសិក្សារយៈពេល ២ឆ្នាំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកឱ្យមានកម្មវិធីសប្បុរសធម៌លើកទី១២ឡើងមកជាថ្មីម្តងទៀត រយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្តង។

កម្មវិធីសប្បុរសធម៌នេះ ក៏ជាឱកាសមួយនៃការគោរពខួប ៦៣ឆ្នាំ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកាមួយចំនួនដែលបានមកពីការលក់នៅក្នុងស្តង់នីមួយៗក្នុងកម្មវិធី និងពីនិស្សិត ក៏ដូចជាសាធារណជនទូទៅ ដើម្បីជួយទៅដល់ជនក្រីក្រ ដែលជួបផលលំបាក និងកំពុងត្រូវការជំនួយ។


កម្មវិធីសប្បុរសធម៌លើកទី១២នេះ មានជាការប្រគុំតន្រ្តី លេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្តផ្សេងៗ ព្រមទាំងមានជាការលក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញ ឬវត្ថុអនុស្សាវរីយ៍ សេវាកម្ម និងពាណិជ្ជកម្មផ្សេងផងដែរ។ ក្នុងនោះ អ្នកលក់ភាគច្រើនជានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទផ្ទាល់ និងក្រុមហ៊ុន ឬ ស្ថាប័នឯកជនផ្សេងៗទៀត។

ជាមួយគ្នានេះ ចំពោះអ្នកដែលមានបំណងចង់រៀបចំជាស្តង់លក់ម្ហូបអាហារ ឬសម្ភារៈផ្សេងៗ ខាងសាកលវិទ្យាល័យ ក៏ចាប់ផ្តើមបើកទទួលការជួលស្តង់ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ចំណែកឯ តម្លៃស្តង់រយៈពេល ៣ថ្ងៃនេះគឺ ៣០០ដុល្លារ ក្នុងមួយស្តង់។ កម្មវិធីសប្បុរសធម៌លើកទី១២នេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, កាកបាទក្រហមកម្ពុជា និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


