ព័ត៌មានជាតិ
និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានឱកាសទទួលបានអាហារូបករណ៍ ១,២០០ដុល្លារសម្រាប់១ឆ្នាំសិក្សា
ដើម្បីជួយសម្រួលដល់ការសិក្សា Mitsubishi UFJ Foundation Scholarship នឹងផ្តល់អាហារូបករណ៍ថ្មី ចំនួន ៦កន្លែង ជាទឹកប្រាក់ចំនួន ១,២០០ដុល្លារអាមេរិកសម្រាប់មួយឆ្នាំសិក្សា ដល់និស្សិតឆ្នាំទី៣ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការិយាល័យទំនាក់ទំនងអន្តរជាតិសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី២០ ខែមេសា។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស គឺនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំសក្សា ២០២៥-២០២៦។ ជានិស្សិតដែលមានពិន្ទុសិក្សាល្អ CGPA ៣.០០ ឡើងទៅ។ និស្សិតមានសុខភាពផ្លូវកាយ ផ្លូវចិត្ត អត្តចរិត និងបុគ្គលិកលក្ខណៈល្អ។ ជាមួយគ្នានេះ គឺជានិស្សិតដែលមានចំណេះដឹងពីប្រទេសជប៉ុន និងមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុនបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ សម្រាប់បេក្ខភាពនិស្សិតដែលចង់ដាក់អាហារូបករណ៍នេះ ជានិស្សិតដែលពុំធ្លាប់ទទួលបានអាហារូបករណ៍ពីស្ថាប័នណាមួយ លើកលែងតែអាហារូបករណ៍របស់ក្រសួងអប់រំ។
តើនិស្សិតគួរភ្ជាប់ឯកសារអ្វីខ្លះដើម្បីដាក់ពាក្យអាហារូបករណ៍នេះ? តាមសេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យបញ្ជាក់ថា និស្សិតត្រូវភ្ជាប់មកនូវឯកសារមួយចំនួន ដូចជា ជីវប្រវត្តិសង្ខេបនិស្សិត ១ច្បាប់, ព្រឹត្តិបត្រពិន្ទុដែលបញ្ជាក់ពិន្ទុរាល់ឆមាស (ច្បាប់ដើម) ១ច្បាប់, វិញ្ញាបនបត្រដែលបញ្ជាក់ការសិក្សានិស្សិត (ច្បាប់ដើម) ១ច្បាប់។ បន្ថែមពីនេះ និស្សិតតម្រូវឱ្យសរសេរសំណេរពណ៌នាពីខ្លួនឯង រួមជាមួយគោលដៅសិក្សា ការងារ និងគម្រោងដែលនិស្សិតប្រាថ្នានាពេលអនាគតជាភាសាអង់គ្លេសមិនតិចជាង ៤០០ពាក្យ។
និស្សិត តម្រូវឱ្យភ្ជាប់មកជាមួយនូវឯកសារដែលមានបញ្ជាក់ខាងលើ រួចយកទៅដាក់ពាក្យនៅការិយាល័យទំនាក់ទំនងអន្តរជាតិសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទប់ ២១៩A ជាន់ទី២ អគារA រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ត្រឹមម៉ោង ១៦៖៤៥នាទីរសៀល៕



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


