ព័ត៌មានជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមូលប្រាក់បានជាង ១ម៉ឺនដុល្លារជួយទៅជនភៀសសឹក និងកងទ័ព
តាមសាកលវិទ្យាល័យភូមិន្ទភ្នំពេញផុសលើទំព័រហ្វេសប៊ុក នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា រយៈពេល១០ថ្ងៃ សាកលវិទ្យាល័យ ទទួលបានប្រាក់បរិច្ចាគពីគ្រូបង្រៀន សិស្ស និស្សិតចំនួន ១០,៣៣៣.៨២ដុល្លារ និងប្រាក់រៀលចំនួន ៤,០៨៥,០០០រៀល ហើយទឹកប្រាក់ទាំងអស់នេះនឹងបែងចែកទៅទិញសម្ភារៈសម្រាប់ជូនដល់ជនភៀសសឹក និងកងទ័ពកម្ពុជា។

មូលនិធិប្រមូលជំនួយបរិច្ចាគ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានឈប់ទទួលជំនួយនាថ្ងៃតី៥ ខែសីហា ព្រោះក្រុមការងារ នឹងចេញដំណើរទៅចែកអំណោយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ ចំពោះទឹកប្រាក់ទាំងអស់ ក្រុមការងារយកទៅទិញសម្ភារៈជូនដល់ជនភៀសសឹកដូចជា៖ អង្ករចំនួន ១,០០០គីឡូ, មី ១០០កេស, សាច់ក្រក ១៣០គីឡូ, សាច់ជ្រូកផាត់ ៥០គីឡូ, សម្ភារៈដែលរៀបចំរួច ៣០០កញ្ចប់ (អង្រឹង មី ត្រីខ ភួយ សារ៉ុង ថ្នាំពេទ្យ),សម្ភារៈសិក្សា ចំនួន ៤០០ ឈុត, ទឹកបរិសុទ្ធ ១០០កេស, តង់ ៥០ សម្រាប់។ ចំពោះការចាត់ចែងប្រាក់នៅសល់ ក្រុមការងារនឹងយកប្រាក់នោះ ទៅចែកជូនក្នុងមួយគ្រួសារចំនួន ៣០,០០០ រៀល ,ទឹកដោះគោក្រដាស ៣៣ កេស និងនំសម្រាប់កូនក្មេង ៣ កេស។ នេះបើតាមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រៅពីជូនទៅជនភៀសសឹក ប្រាក់ដែលទទួលបានពីការបរិច្ចាគ ក្រុមការងារ ក៏បានរៀបចំសម្រាប់ជូនទៅវីរកងទ័ពកម្ពុជានៅសមរភូមិន្ទដែរ មានដូចជា អង្ករចំនួន ៦០០គីឡូ, ម៉ាស់ ៣០កញ្ចប់, ធូបមូស ២០ប្រអប់, ថ្នាំពេទ្យ ៥កេស ,សាច់ជ្រូកផាត់ ៥០គីឡូ ,មី ១៥០ កេស, ទឹកសុីអ៉ីវ ១០យួរ, ងៀតគោ ៨គីឡូ,នំខ្ញី កន្រាំ ៣០ គីឡូ, បាយក្តាំង ១០០កញ្ចប់, សាប៊ូបោកខោអាវ ២ កេស, សាប៊ូកក់សក់ ១កេស, កាហ្វេ ៥កញ្ចប់, នំចម្រុះ ១កេស និងទឹកផ្លែឈើ ១០កេស។
ប្រភពបានសង្កត់ធ្ងន់ថា៖ “សម្រាប់បងប្អូនខ្មែរទាំងមូល នេះមិនមែនគ្រាន់តែជាឥវ៉ាន់(អីវ៉ាន់) ឬប្រាក់ទេ វាគឺជាទឹកចិត្ត ក្តីស្រឡាញ់ និងសាមគ្គីភាពរបស់ប្រទេសជាតិយើង”៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


