ព័ត៌មានជាតិ
ផ្លូវជាតិលេខ១០ពីបាត់ដំបង ទៅកោះកុងសម្រេចការសាងសង់ជិត ៧០ ភាគរយ នឹងរួចរាល់នៅឆ្នាំក្រោយ
ដំណើរការសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៧ គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅខេត្តកោះកុងសម្រេចបានជិត ៧០ ភាគរយ ហើយនឹងរួចរាល់នៅឆ្នាំ ២០២៤។
ផ្លូវជាតិលេខ១០ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសកែពង្រីក និងកែលម្អឡើងវិញ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋដែលនៅខេត្តជិតខេត្តបាត់ដំបង់ចង់ធ្វើដំណើរទៅលេងសមុទ្រ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះមានប្រវែងសរុបចំនួន១៩៧,៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់ខេត្តកោះកុង។
គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបានជាង ៦៩% ហើយ ក្រោយបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ចប់នៅឆ្នាំ ២០២៤។

គម្រោងផ្លូវជាតិលេខ១០ នេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨,៣៨ លានដុល្លារ សហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


