Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ១០ ភូមិសាស្ត្រខេត្តកោះកុង នឹងមានជញ្ជីងអចល័ត ១ កន្លែង ក្រោយការដ្ឋានបញ្ចប់

បានផុស

នៅ

ផ្លូវជាតិ​លេខ ១០ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នឹង​មាន​ជញ្ជីង​ថ្លឹង​ទំនិញ​អចល័ត ១ កន្លែង ខណៈ​ក្រសួង​សាធារណការ​កំពុង​ចុះ​សិក្សា និង​ពិនិត្យ​ទីតាំង ក្រោយ​ការដ្ឋាន​បញ្ចប់​ស្ថាបនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ដាវុធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​រសៀល​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៤ នេះ​ថា ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ ក្រុមហ៊ុន​ម៉ៅការ​ស្ថាបនា​ផ្លូវជាតិ​លេខ ១០ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ខេត្ត​កោះកុង បាន​រួមគ្នា​ត្រួតពិនិត្យ​ត្រង់​ចំណុច​គីឡូម៉ែត្រ ១៩៦ នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​ជ័យ ដើម្បី​ដំឡើង​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកទំនិញ​លើស​កំណត់​នា​ពេល​ខាងមុខ។

លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បន្ថែម​ថា នេះ​ជា​ការ​គិតគូរ​យ៉ាង​យកចិត្ត​ទុក​ដាក់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​លួចលាក់​ដឹកទំនិញ​លើស​ទំនិញ​កំណត់​ដោយ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​គុណភាព​ផ្លូវជាតិ​លេខ ១០ នេះ មាន​គុណភាព​ប្រើប្រាស់​បាន​យូរ​ឆ្នាំ។

យោង​តាម​ការ​បង្ហាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី ១៩ ខែ​សីហា ម្សិល​មិញ ឱ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ១០ ដែល​ត​ភ្ជាប់​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង សម្រេច​វឌ្ឍនភាព​សាងសង់​បាន​ចំនួន ៨៩,៥៦% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ ២០២៤។

ក្រសួង បន្តថា ផ្លូវជាតិ​លេខ ១០ គឺជា​ប្រភេទ​ផ្លូវ Grade III ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) មាន​ប្រវែង​សរុប ១៩៨,៥១ គីឡូម៉ែត្រ និង​ទទឹង ៩ ម៉ែត្រ ដោយ​ត​ភ្ជាប់​ខេត្ត​ចំនួន ៣ រួមមាន ៖ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង។

ការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​នេះ មាន​រយៈពេល ៦៦ ខែ និង​បាន​ចាប់ផ្ដើម​សាងសង់​ពី​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នា​ខែ​មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។ ប្រវែង​សរុប​ផ្លូវ​សរុប នៃ​គម្រោង​ផ្លូវជាតិ​លេខ ១០ មាន​ចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់​ចាប់ពី​ផ្លូវជាតិ​លេខ ៥៧-៧ ត្រង់​ចំណុច PK35+900 នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឆ្លងកាត់​ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ រហូតដល់​ផ្លូវជាតិ​លេខ ៤៨(​ចាស់​) ត្រង់​ចំណុច PK1+700 ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។

ផ្លូវ គឺជា​អាទិភាព​គន្លឹះ​ទី ២ នៅក្នុង​អាទិភាព​គន្លឹះ​ទាំង ៥ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ ដោយ​កិច្ចការ​អាទិភាព​ទី ២ ក្នុង​បញ្ចកោណ​ទី ២ គឺ​ការ​លើក​កម្ពស់​ការ​តភ្ជាប់ និង​ការ​បង្កើន​ប្រសិទ្ធភាព នៃ​វិស័យ​ដឹក​ជញ្ជូន បាន​ផ្តោត​គោលដៅ​យុទ្ធសាស្ត្រ​លើ​ការ​បង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​, ការ​កសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ និង​បង្ខិត​ឱ្យ​កាន់តែ​ជិត​រវាង​ខេត្ត និង​ខេត្ត តាមរយៈ​ការ​តភ្ជាប់​ប្រព័ន្ធ​ផ្លូវ ប្រៀប​បាន​ដូចជា​សរសៃឈាម និង​មាន​សារៈសំខាន់​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម